ទស្សនារូបភាពPPCFC U18លត់ក្រុុមសាកលវិទ្យាល័យជាតិគ្រប់គ្រងថ្ងៃមិញ!

កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា នេះ នៅឯកីឡដ្ឋាន RSN ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋានហ្វឹកហាត់ទទួលស្វាគមន៍ក្រុមមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងការប្រកួតមិត្តភាព និងសាកល្បងសមត្ថភាព ក៏ដូចជាដកស្រង់បទពិសោធន៍ផងដែរ។យ៉ាងណាមិញការប្រកួតចាប់ផ្តើមតង់ទី១ ក្រុមU18ភ្នំពេញក្រោន បានបើកការវាយលុកយ៉ាងសន្ធឹកទៅលើក្រុម NUM រហូតទម្លុះសំណាញ់របស់គូប្រកួតបានជាបន្តបន្ទាប់ ដោយមិនឱ្យគូប្រកួតអាចបំបែកពងមាន់បានឡើយនៅតង់ទី១ ចូលមកដល់តង់ទី២ ក្រុមU18ភ្នំពេញក្រោន កាន់តែវាយលុក ទម្លុះសំណាញ់ជាបន្តបន្ទាប់។ ចង់ដឹងការវាយលុកយ៉ាងណានោះ តោះ!ទស្សនាទាំងអស់គ្នា។

 

2

5



ទោះបីយ៉ាងណា ក្រុម NUM អាចបំបែកពង់មាន់របស់ខ្លួនបានមួយគ្រប់ផងដែរ។ ចប់ការប្រកួតក្រុមU18ភ្នំពេញក្រោន ១១-១ ក្រុុមសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)។

1

7

មតិយោបល់

Sponsor

អត្ថបទថ្មីៗ