ចំបាប់កម្ពុជា ចាប់ផ្តើមបណ្ដុះបណ្ដាលអ្នកបច្ចេកទេសកម្រិតមូលដ្ឋាន

ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រកាសពីការចាប់ផ្ដើមបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសថ្នាក់មូលដ្ឋានរបស់ខ្លួនចាប់ពីសប្ដាហ៍នេះទៅហើយ ។

លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់បានបញ្ជាក់ថាសហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករជើងចាស់ឲ្យចុះទៅតាមក្លឹបនានាទូទាំងប្រទេសដើម្បីបើកវគ្គបច្ចេកទេសបណ្ដុះបណ្ដាលដល់មន្រ្តីមូលដ្ឋានរបស់ខ្លួន ខណៈដែលនៅទូទាំងប្រទេសកម្ពុជាមានខេត្តមួយចំនួនដែលមានក្លឹបចំបាប់ធំៗ ដែលរួមានខេត្តកំពង់ឆ្នាំងមាន ២ ក្លឹប ខេត្តពោធិ៍សាត់មានមួយក្លឹប និង ខេត្តកណ្ដាលដែលមាននៅឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល ។

13307211_1039225959499081_3056261289764651585_n [800x600] (1)

លោកអគ្គលេខាធិការរូបនេះបានឱ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាលនឹងធ្វើរៀងរាល់ចុងសប្ដាហ៍ ហើយការបើកវគ្គនេះគ្រាន់តែជាវគ្គបឋមដើម្បីឲ្យក្លឹបនៅតាមបណ្ដាខេត្តទាំងនោះចេះរៀបចំការប្រកួត ចេះធ្វើចៅក្រមផ្ដល់ពិន្ទុ ចេះធ្វើអាជ្ញាកណ្ដាល យល់ដឹងពីតួនាទីមន្ត្រីបច្ចេកទេសមុនពេលប្រកួត ពេលប្រកួត និង ក្រោយពេលប្រកួតជាពិសេសការដោះស្រាយវិវាទក្នុងការប្រកួត ជាដើម។ ជាមួយគ្នានេះដែរ យោងតាមការគ្រោងទុកក្នុងមួយវគ្គៗយ៉ាងហោចណាស់ក៏មានសិក្ខាកាមចូលរួមចំនួន ២០នាក់ដែរ ដោយវគ្គនេះនឹងមិនបើកឱ្យមាននៅរាជធានីភ្នំពេញទេ ពោលគឺបើកតែនៅតាមបណ្ដាខេត្តដែលមានក្លឹបចំបាប់តែប៉ុណ្ណោះ។ក្នុងនោះដែរ ប្រតិបត្តិការណ៍នេះនឹងចាប់ផ្តើមដំបូងគេក្នុងខេត្តកំពង់ឆ្នាំដែលមានក្លឹបចំបាប់ ២ នោះហើយក៏ត្រូវបើកវគ្គបណ្តុះបណ្តាលបែបនេះចំនួន២ ដែរបន្ទាប់មកទើបត្រូវធ្វើនៅពោធិ៍សាត់ និង វិហារសួគ៌ក្នុងខេត្តកណ្តាលជាបន្តទៀត។

13310596_1039226642832346_6039458617643294834_n [800x600]

សូមបញ្ជាក់ថា ដើម្បីឱ្យការបណ្តុះបណ្តាោលនេះកើតឡើងបាន លោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងដែលត្រូវបានមហាជនជាច្រើនស្គាល់ជាទូទៅថាជាម្ចាស់វិទ្យាស្ថាន Cam Ed នោះគឺជាអ្នកចំណាយថវិកាសម្រាប់ការបើកវគ្គសិក្សាទាំងនេះ៕

99131fe1-7204-4663-904a-74015814221a

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ