កីឡាករ Yaya ត្រលប់មកចូលរួមជាមួយក្លឹប Muangthong United

ក្លឹប Muangthong United ដែលបច្ចុប្បន្នកំពុងតែឈនៅកំពូលតារាងពិន្ទុនៃលីកកំពូលនៃប្រទេសថៃ បានចុះកុងត្រានាំយកកីឡាករ Yaya Soumahoro ត្រលប់មកជួយក្លឹបវិញ។

ក្រោយចំណាយពេលអស់រយៈពេល ៦ ឆ្នាំនៅប្រទេស ប៊ែលហ្សិក ក្លឹប Muangthong United បាននាំយកកីឡាករវីរបុរសរបស់ខ្លួនកីឡាករ Yaya Soumahoro ត្រលប់មកជួយក្លឹបវិញ។ កីឡាករវ័យ ២៦ ឆ្នាំ ខ្សែបម្រើស្លាបសញ្ជាតិ កូឌីវ័ បានចុះកុងត្រាជាមួយក្លឹបក្នុងរយៈពេល២ ឆ្នាំកន្លះ ជាមួយក្លឹប។ កីឡាកររូបនេះនឹងពាក់អាវលេង ២៤ ដែលជាលេខអាវដ៏ល្បីកាលពីឆ្នាំ ២០០៨-២០១០ នៅក្លឹប Muangthong។

កីឡាករ Yaya Soumahoro លេងឲ្យក្លឹប Muangthong កាលពីឆ្នាំ ២០០៨-២០១០។ កីឡាកររូបនេះជួយឥ្យក្លឹបឈ្នះជើងឯក Thai D1 និង Premier League មុននឹងផ្លាស់ប្តូរទៅលេងនៅប្រទេស ប៊ែលហ្សិក ជាមួយនឹងតម្លៃខ្លួន ២០លានបាត។ កីឡាករសញ្ជាតិ កូឌីវ័ ធ្លាប់ជាកីឡាករអាយុក្រោម ២៣ ឆ្នាំជម្រើសជាតិរូបនេះធ្លាប់លេងឲ្យក្លឹប Sint-Truidense រយៈពេល ៦ ខែ មុននឹងការផ្លាស់ប្តូរមកក្លឹប Muangthong ជាថ្មីក្នុងជើងទី ២ នៃការប្រកួត Thai League ជើងទី២៕

13507130_1226755780682531_5523870724694447047_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ