Euro 2016: កាលវិភាគប្រកួតសម្រាប់ពូល C និង D

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបសម្រាប់យប់នេះមានចំនួន ៤ គូរ ដែលក្នុងនោះជាការប្រកួតសម្រាប់ពូល C នឹងធ្វើឡើងនៅវេលាម៉ោង ១១ យប់ ខណៈការប្រកួតពូល D នឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។

សម្រាប់ការប្រកួតពូល C គូរសំខាន់គឺជាការប្រកួតរវាង ក្រុមជម្រើសជាតិ អាល្លឺមង់ ជាមួយនឹងក្រុមជម្រើសជាតិ អៀកឡង់ខាងជើង។ ការប្រកួតនេះគឺក្រុមទាំងពីរគឹត្រូវការឈ្នះដូចគ្នាដើម្បីធានាបានកៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយ ដោយក្រុមជម្រើសជាតិ អាល្លឺម៉ង់ មាន ៤ ពិន្ទុ ខណៈក្រុមជម្រើសជាតិ អៀកឡង់ខាងជើង មាន ៣ ពិន្ទុ។ ក្នុងជំនួបជួបគ្នារវាងក្រុមទាំងពីរ ១៤ ប្រកួតក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះ ៨ ប្រកួត ស្មើ ៤ ប្រកួត និងក្រុមជម្រើសជាតិ អៀកឡង់ខាងជើង ឈ្នះ ២ ប្រកួត។ រីឯមួយគូរទៀតក្រុមជម្រើសជាតិ ប៉ូឡូញត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីធានាបានកៅអីទៅលេង វគ្គ ១៦ ក្រុមចុងក្រោយ។ តែបើយើងងាកមកមើលប្រវត្តិជួបគ្នា ៧ ប្រកួតចុងក្រោយ ក្រុមជម្រើសជាតិ ប៉ូឡូញ ឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ស្មើគ្នា ២ ប្រកួត និងក្រុមជម្រើសជាតិ អ៊ុយក្រែន។

រីឯពូល D ក្រុមជម្រើសជាតិ អេស្ប៉ាញដែលធានាបានកៅអីទៅលេងវគ្គបន្ទាប់ក្រោយឈ្នះ ២ ប្រកួតជាប់គ្នានោះនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ក្រូអាត ដែលមាន ៤ ពិន្ទុ។ ក្នុងការប្រកួតនេះក្រុមជម្រើសជាតិ ក្រូអាត ត្រូវការត្រឹមស្មើតែប៉ុណ្ណោះដើម្បីបានកៅអីទៅលេងវគ្គ ១៦ ចុងក្រោយ។ ខណៈក្រុមជម្រើសជាតិ ឆេក ត្រូវការឈ្នះជាដាច់ខាតដើម្បីយ៉ាងហោចណាស់ទទួលបានលេខ ៣ ដែល្អដើម្បីមានសិទ្ធិទៅលេងវគ្គបន្ត។ ដូចនេះក្រុមជម្រើសជាតិ ឆេក នឹងធ្វើអ្វីគ្រាប់បែបយ៉ាងដើម្បីឈ្នះក្នុងប្រកួតនេះ៕

21-22-06-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ