ក្លឹបភ្នំពេញក្រោន 4 ក្លឹបស៊ីម៉ាក់ 0 ក្នុងការប្រកួតមិត្តភាព

ក្លឹបចំណូលថ្មីដែលនឹងមានវត្តមានក្នុង ការប្រកួតលីកកំពូលកម្ពុជាក្នុងឆ្នាំនេះ ស៊ីម៉ាក់ បានចាញ់ក្លឹបភ្នំពេញក្រោនក្នុងការប្រកួត មិត្តភាពនៅកីឡាដ្ឋាន RSN។ ក្នុងតង់ទីមួយក្លឹបភ្នំពេញក្រោនមានប្រៀបជាងក្លឹបស៊ីម៉ាក់ដែលក្នុងនោះកីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប George Bisan ស៊ុតបញ្ជូលទីបានសម្រេចក្រោយការបញ្ជូនបាល់ដ៏ល្អរបស់កីឡាករ ឡេង មករានៅនាទីទី១៨។ គ្រាប់ទី២ រកបានដោយកីឡាករ George Bisan ដដែល ដែលគ្រាប់នេះមានការសហការគ្នាយ៉ាងល្អពីកីឡាករ Shane Booysen និងកីឡាករ វ៉ា សុខថន ហើយចុងក្រោយកីឡាករ George Bisan ស៊ុតបានសម្រេចនៅនាទីទី៣១។ ក្រោយសម្រាកក្នុងរយៈពេល១០ នាទីដំបូងក្លឹបស៊ីម៉ាក់មានឱកាសរកគ្រាប់តែអ្នកចាំទី អារី សង្រ្គោះបាន។ នាទីទី៥០ កីឡាករបូរីស ប្រើល្បឿនរត់ប្រហែលជាង ៥០ម៉ែត្រចូលទៅក្នុងប្រអប់គ្រោះថា្នក់របស់ក្រុមស៊ីម៉ាក់ ដោយមានការបញ្ជូនបាល់ពីកីឡាករមករា និង Booysen ចុងក្រោយកីឡាករ វ៉ា សុខថនជាអ្នកធ្វើបានសម្រេច។ កីឡាករ George Bisan និង កីឡាករ Booysenក្រោយមកមានឱកាសរកគ្រាប់បាល់ទៀតតែបាល់បានត្រឹមចំបង្គោលទី។

5

ភ្នំពេញក្រោន Vs ស៊ីម៉ាក់៖ ជួរក្រោយ៖ Bisan, សុខថន, មករា, Obadin, អារី, បូរីស ជួរមុន៖ ម៉ាត់នូរ៉ូទីន, សូហាណា, បូរ៉ាន់, សុខហេង, Booysen

មតិយោបល់

Sponsor

អត្ថបទថ្មីៗ