កីឡាករ Andy Murray ឈ្នះជើងឯក Queen's Club ជាលើកទី ៥

កីឡាករលេខ ១ របស់ប្រទេស អង់គ្លេស Andy Murray បានឈ្នះជើងឯក Queen’s Club ជាលើកទី៥ ក្នុងអាជីពរបស់យើងក្រោយបានយកឈ្នះលើកីឡាករ Milos Raonic នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Aegon Championships។

នៅក្នុងការប្រកួតវគ្គដ៏ស្វិតស្វែងដោយត្រូវបានកីឡាករ Milos Raonic នាំមុខមុន ៦-៧ ត្រូវវាយបកយកឈ្នះ ៦-៤, ៦-៣ ដើម្បីលើកពាននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Aegon Championships។

ការប្រកួត Queen’s Club Championships គឺជាការប្រកួតេន្នីសដែលធ្វើឡើងជារៀងរាល់ឆ្នាំដែលចូលរួមប្រកួតពីកីឡាករល្បីៗ។ ការប្រកួតនេះធ្វើឡើងនៅលើទីលានស្មៅ Queen’s Club នៅ West Kensington ទីក្រុង ឡុង ប្រទេស អង់គ្លេស។ ការប្រកួតនេះគឺជាផ្នែកមួយនៃការប្រកួតរបស់ ATP World Tour 500 series ដែលជាការរៀបចំរបស់ Association of Tennis Professionals (ATP)។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះគឹធ្វើឡើងដើម្បីឲ្យកីឡាករប្រកួតកម្តៅសាច់ដុំមុននឹងចូលរួមប្រកួតពានរង្វាន់ Grand Slam ទី៣ កម្មវិធី Wimbledon ដែលធ្វើឡើងនៅថ្ងៃទី ២៧ មិថុនា ខាងមុខនេះ៕

357485C200000578-0-image-a-20_1466349918271

35747F8B00000578-0-Raonic_proved_to_be_a_test_for_Murray_but_was-a-30_1466350205846

3574983400000578-0-Andy_Murray_roars_with_delight_during_the_final_of_the_Aegon_Cha-a-28_1466350032375

3574718B00000578-0-image-a-32_1466350356738

3574D58900000578-3649251-image-a-45_1466351768108

3574E55000000578-3649251-image-m-47_1466352273661

3574E54800000578-3649251-image-a-48_1466352288701

3574E81500000578-3649251-image-a-57_1466352444421

3574E56400000578-3649251-image-a-56_1466352371921

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ