ប្រធានសហព័ន្ធល្បុក្កតោមានមោទកភាពក្នុងការចុះ MOU ជាមួយកងទ័ពជាតិ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសអញ្ជើញគ្រប់បណ្ដាអង្គភាពព័ត៌មានទាំងអស់ក្នុងប្រទេសកម្ពុជាមិនថាវេបសាយទូរទស្សន៍ កាសែត និង វិទ្យុ ដើម្បីចូលរួមពិធីចុះអនុស្សារណៈយោគយល់ (MOU) រវាងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែមិថុនា ខាងមុខនេះនៅទីស្នាក់ការរបស់ NOCC ផ្ទាល់។

M20-07-15-j4

ឯកឧត្តម វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាផងនោះបានមានប្រសាសន៍ថា៖ «ពិធីចុះ MOU នេះ នឹងចាប់ផ្ដើម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ នៅទីស្នាក់ការ NOCC វេលាម៉ោង ២រសៀល។» ឯកឧត្តមបានបន្តថា៖ «ការប្រកាសអញ្ជើញគ្រប់បណ្ដាញអង្គភាពព័ត៌មានទាំងអស់មកចូលរួមនេះគឺចង់ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជាងមុន ពីវិស័យកីឡាល្បុក្កតោ ជូនដល់ប្រជាពលរដ្ឋយល់ដឹងពីគុណល្បុក្កតោដែលជាក្បាច់គុនដ៍ចំណាស់របស់ខ្មែរតាំងពីបុរាណាកាលមក។» ឯកឧត្តមក៏បានសម្តែងអារម្មណ៍មោទកភាពចំពោះជំហានដ៏វិជ្ជមាននៃការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោមុននឹងក្បាច់គុនចំណាស់ជាង១ពាន់ឆ្នាំមួយនេះ ក្លាយជាក្បាច់គុនរបស់ពលរដ្ឋខ្មែរគ្រប់រូប។

3fe6998e669a567bf5122339f5da2821

សូមបញ្ជាក់ថា ល្បុក្កតោត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌជាតិដោយក្រសួងវប្បធម៌រួចហើយ ហើយនៅពេលនេះកងកម្លាំងប្រដាប់អាវុធក៏បានយកល្បុក្កតោទៅហ្វឹកហាត់ផងដែរ ហើយការចុះ MOU នេះនឹងនាំឱ្យល្បុក្កតោកាន់តែមានឥទ្ធិពលថែមទៀតក្នុងចំណោមកងទ័ព និងមហាជននៅក្នុងសង្គមខ្មែរថែមទៀតផង៕

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ