វគ្គសិក្សាស្ដីពីអាជ្ញាកណ្ដាល និងចៅក្រមបាល់ទះបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ វគ្គសិក្សាស្ដីពីអាជ្ញាកណ្ដាល ចៅក្រមបាល់ទះដែលបានបើកកាលពីថ្ងៃទី១៥ ខែមិថុនាមកនោះបានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី១៩ ខែមិថុនាម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ វគ្គសិក្សាដែលបានលេចចេញជារូបរាងដោយសារការប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា នេះមានការចូលរួមពីសិក្ខាកាមចំនួន ៥៥នាក់មកពី ២៣ខេត្ត-ក្រុង ព្រមទាំងនាយកដ្ឋាន និងវិទ្យាស្ថានជំនាញក្រោមឱវាទអគ្គនាយកដ្ឋានកីឡាផងដែរ។

DSC_0135 [800x600]

លោក Thomas Chang ជនជាតិហុងកុងដែលជាគ្រូមកពីសហព័ន្ធបាល់ទះអាស៊ីដែលជាគ្រូឧទ្ទេសនាមសម្រាប់វគ្គនេះបានបញ្ជាក់នៅថ្ងៃបិទវគ្គថាក្នុងចំណោមសិក្ខាកាមទាំង ៥៥នាក់ មាន១៦នាក់បាននិទ្ទេសល្អបង្គួរ ៣៧នាក់បាននិទ្ទេសមធ្យម និង ២ នាក់បាននិទ្ទេសខ្សោយ។

លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានប្រាប់ទៅសិក្ខាកាមទាំង ៥៥នាក់ថា ជាអ្នកកាត់ក្ដីលើទីលានប្រកួតគឺត្រូវតែចេះច្បាប់កីឡាក្នុងពេលប្រកួតឲ្យច្បាស់ហើយត្រូវស្វែងយល់ពីបទបញ្ជាប្រកួត និងការអភិវឌ្ឍន៍ថ្មីៗនៃច្បាប់ប្រកួតផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ