Thai League 2016: លទ្ធផល និងតារាងពិន្ទុសប្តាហ៍ទី ១៦

ក្រោយការប្រកួតពានរង្វាន់ Toyota Thai League 2016 សប្តាហ៍ទី ១៦ បានបញ្ចប់ ក្លឹប Muangthong United បន្តឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ៤២ ពិន្ទុ ក្រោយយកឈ្នះលើក្លឹប Army United ក្នុងលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរបស់ក្លឹប Muangthong United រកបានដោយខ្សែការពារស្លាបឆ្វេងអាយុ ១៩ ឆ្នាំ កីឡាករ Chaiyawat Buran នៅនាទីទី ៨៥ ជួយឲ្យក្លឹប Muanthong United បន្តឈនៅកំពូលតារាងពិន្ទុក្រោយសប្តាហ៍ទី ១៦ នេះ។ នេះជាគ្រាប់បាល់ទី ១ របស់កីឡាករវ័យក្មេងរូបនេះដែលរកបានឲ្យក្លឹប ដែលចំពេលដែលក្លឹប Muangthong United ត្រូវការ ៣ ពិន្ទុក្នុងការប្រកួតសំខាន់នេះផងដែរ។

ចំណែកឯការប្រកួតរវាងក្លឹប Suphanburi ជាមួយក្លឹប Bangkok United វិញ ក្នុងការប្រកួតដ៏តានតឹងនេះ ក្លឹប Bangkok United បានយកឈ្នះលើក្លឹប Suphanburi ក្នុងលទ្ធផល ១-០ ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប Muangthong United។ ខណៈក្លឹប Buriram United បានត្រឹមស្មើគ្នាជាមួយភ្ញៀវក្លឹប BEC-Tero Sasana ក្នុងលទ្ធផល ៣-៣។   ខាងក្រោមនេះជាលទ្ធផល និង តារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១៦ ៖

13413540_1599957126962582_5762425603348706035_n

13428657_1600278670263761_8935927310602235128_n

13434875_1558923984403446_2812649555208852272_n

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ