ឯកឧត្តមថោង​ ខុន៖ ស្ថាប័នកីឡាចំនួន៣ ត្រូវប្រឹងប្រែងធ្វើឱ្យកម្ពុជាជោគជ័យនៅឆ្នាំ២០២៣

ភ្នំពេញ៖  ខណៈដែលការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ ថ្នាក់ដឹកនាំ គ្រប់វិស័យជាពិសេសគឺ ថ្នាក់ដឹកនាំវិស័យកីឡាតែម្តង បាននឹងកំពុងដុតដៃដុតជើងក្នុងការបំផុសវិស័យកីឡានៅកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងដោយតម្រូវឱ្យប្រជាពលរដ្ឋម្នាក់យ៉ាងហោចណាស់ត្រូវចេះលេងកីឡាមួយមុខមុនឆ្នាំ២០២៣ ឈានចូលមកដល់។

cam-pride

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានស្នើដល់ ស្ថាប័នកីឡាជាតិទាំង៣ គឺមាន NOCC ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ រួមជាមួយភាគីពាក់ព័ន្ធត្រូវឯកភាពគ្នាក្នុងស្មារតីជាតិតែមួយ ស្មារតីឯកភាពផ្ទៃក្នុងប្រកបដោយសតិអារម្មណ៍ការងារស្មោះស្ម័គ្រឈរលើជំហរ រួមចិត្ត រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវពីព្រោះបេសកម្មរបស់យើងទាំងអស់គ្នាក្នុងពេលនេះធំធេងខ្លាំងណាស់ថែមទាំងស្មុគស្មាញហើយក៏ជាអាយុជីវិតរបស់ជាតិ និងកិត្តិយសជាតិដែលដាច់ខាត់ត្រូវតែទទួលបានជោគជ័យដោយគ្មានឧបសគ្គ និងការរាំងស្ទះបានឡើយ ។

547

ឯកឧត្តមបានបន្តថា៖  «ការអនុវត្តគោលនយោបាយវិស័យកីឡាជាតិ និងផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ នាពេលនេះ ត្រូវកំណត់ក្នុងមូលស្ថានគ្រឹះនៃការកែទម្រងស៊ីជម្រៅក្នុងអង្គការជំនាញបីសំខាន់ៗ គឺសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដោយផ្តោតការយកចិត្តទុកដាក់ ជាសារវន្តលើការកសាងសមត្ថភាព គុណភាព របៀបរបបការងាររបស់សហព័ន្ធកីឡាជាតិ មានន័យថា អ្វីៗជាតម្រូវការរបស់កីឡាករ កីឡាការិនីគឺត្រូវតែយកចិត្តទុកដាក់ខ្ពស់ជាអាទិភាព។ គ្រប់បណ្ដាសហព័ន្ធកីឡាជាតិទាំងអស់ត្រូវតែក្តាប់ឲ្យបាននូវិធានការចាំបាច់ក្នុងការកែទម្រង់ស៊ីជម្រៅ តាមអភិក្រម “ឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ដាក់ថ្នាំ និងព្យាបាល” ដែលជាកត្តាស្លាប់រស់របស់វិស័យកីឡាជាតិ លើសមរភូមិប្រកួតប្រជែង យកប្រៀបលើវិស័យកីឡាឲ្យទទួលបានជោគជ័យ៕

2222

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ