Euro 2016: បារាំង និងស្វីស ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ខណៈអាប៉ានា ឈលេខ ៣ ពូល A

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបប្រកួតចុងក្រោយវគ្គសន្សំពិន្ទុក្នុងពូល A ដែលបានបញ្ចប់កាលព្រឹកនេះ យើងបានរងឃើញថាក្រុមពីរដែលនឹងតំណាងឲ្យពូល A ទៅប្រកួតវគ្គ ១៦ ក្រុមចុងក្រោយហើយគឺក្រុមជម្រើសជាតិ បារាំង និង ក្រុមជម្រើសជាតិ ស្វីស ខណៈក្រុម អាលប៉ានា ឈនៅលេង ៣ មាន ៣ ពិន្ទុ។

នៅក្នុងកាប្រកួតទាំងពីរគូរកាលពីម៉ោង ២ រំលងអធ្រាត្រនោះក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះបានត្រឹមស្មើគ្នាជាមួយក្រុមជម្រើសជាតិ ស្វីស ក្នុងលទ្ធផល ០-០ ស្របពេលដែលយើងឃើញថាក្រុមជម្រើសជាតិ បារាំង បានរក្សាទុកកីឡាករសំខាន់ៗមួយចំនួនដើម្បីត្រៀមប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ។

ចំណែកឯការប្រកួតគូរទៀត ក្រុមជម្រើសជាតិ អាលប៉ានា បានយកឈ្នះលើក្រុមជម្រើសជាតិ រ៉ូម៉ានី ក្នុងលទ្ធផល ១-០ ដើម្បីឡើងមកឈនៅចំណាត់ថ្នាក់លេខ ៣។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិ អាប៉ានារកបានដោយកីឡាករ Armando Sadiku នៅនាទីទី៤៣ ដែលនេះជាជ័យជម្នះទីមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេនៅអឺរ៉ូ។

គួរបញ្ជាក់ផងដែរថាសម្រាប់ពូល A  ក្រុមជម្រើសជាតិ បារាំង ឈរនៅលេខ១មាន ៧ពិន្ទុ, ក្រុមជម្រើសជាតិ ស្វីសឈរនៅលេខ២មាន ៥ពិន្ទុ (តំណាងពូល A ទៅវគ្គ ១៦ ក្រុមចុងក្រោយ) និងលេខ៣ បានទៅលើក្រុមជម្រើសជាតិ អាលប៉ានា ឈនៅលេខ៣ ដែលមាន ៣ ពិន្ទុ ដែលត្រូវរង់ចាំគូផ្សេងទៀត ដើម្បីអាចដឹងថាខ្លួនមានឱកាសទៅប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ខណៈក្រុមជម្រើសជាតិ រ៉ូម៉ានីធ្លាក់ចេញពីការប្រកួត៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ