U-16 ចេញទៅហាត់នៅថៃព្រឹកមិញ ខណៈនឹងមានការប្រកួតមិត្តភាព ២ សំខាន់ៗនៅទីនោះ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ (U-16) បានចេញដំណីរទៅកាន់ប្រទេសថៃហើយដើម្បីធ្វើការហ្វឹកហាត់ក៏ដូចជាប្រកួតមិត្តភាពនៅទីនោះ។ តាមការគ្រោងទុកពួកគេនឹងចំណាយពេលប្រមាណជា ១ សប្តាហ៍នៅលើទឹកដីនៃប្រទេសជិតខាងមួយនេះដោយត្រូវធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ខណៈដែលព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ានអាយុក្រោម ១៦ ឆ្នាំ ២០១៦ ឬ AFF U-16 Championship 2016 នឹងចាប់ផ្តើមនៅខែកក្កដា ខាងមុខនេះ ដោយព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរនោះ។

13406784_1755604491343718_6422624909412419421_n

ព័ត៌មានបឋមដែលយើងទទួលបានគឺថាក្រុម U-16 កម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិ២ប្រកួតនៅទីនោះដោយជួបក្រុម U-16 របស់ក្លឹបបាល់ទាត់ Chonburi FC និងមួយប្រកួតទៀតជួបក្រុម U-16 របស់ក្រុមជម្រើសជាតិថៃដែលជាក្រុមជើងឯកឆ្នាំចាស់ក្នុងព្រឹត្តិការណ៍ AFF U-16 Championship 2015។

កីឡាករទាំង២៣នាក់របស់ U-16 កម្ពុជា ដែលធ្វើដំណើរទៅរាជធានីបាងកក នៅពេលនេះមានដូចជា៖ ទេស សម្បត្តិ, ផាច់ សុជាវិឡា, គង់ ចាន់សិរិសា, គង់ រ៉ាផាត់, ទុន សំឆាន់, សៀន ចាន់ធា, សាន គឹមហេង, សាន គឹមហេង, ទៀត គឹមហេង, ឡុង ម៉េងហាវ, ត្រាយ វិចិត្រ, ស៊ាន សុភ័ត្រា, ហ៊ុល គឹមហុង, រ័ត្ន ប៉ុនណូ, ឈឿង វិស្ណុ,ហេង ទីណា, សឿត ម៉ាន់សូត, យឿ សាហ្វី, ស្វែង សំណាង, ម៉ៅ ពិសិដ្ឋ យ៉េត ចិត្រា, សុខ បញ្ញា, ស៊ីន កក្កដា និង តាន់ រិទ្ធិវិវឌ្ឍន៍។ ក្រុមនេះក្រោមការដឹកនាំរបស់លោក Inoue Kazunori ជាគ្រូបង្វឹកជនជាតិជប៉ុន លោក គឹម ភក្ដី, លោក ឡុង រិទ្ធា ជាគ្រូជំនួយនិងលោក ប្រាក់ វណ្ណី ជាគ្រូអ្នកចាំទី។

សូមបញ្ជាក់ថា ក្រុម U-16 កម្ពុជា ធ្លាប់បានចេញទៅហ្វឹកហាត់ និងប្រកួតនៅទីក្រុងហាណូយ ប្រទេសវៀតណាមរយៈពេល១សប្ដាហ៍ម្ដងរួចមកហើយ កាលពីថ្ងៃទី១០ នេះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។ អំឡុងពេលនោះដែរ ក្រុម U-16 កម្ពុជា បានប្រកួតស្មើគ្នាជាមួយក្រុម U16 Viettel FC ដោយលទ្ធផល ២ទល់២ តែចាញ់ក្រុម Hanoi T&T របស់ទីក្រុងហាណូយ ដោយលទ្ធផល ៤ទល់២ និងចុងក្រោយយកឈ្នះក្រុម U15 Academy ដោយលទ្ធផល ៩ទល់០ វិញ។

អត្ថបទ៖ មករា និងសម្បត្តិ

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ