រឿង សោភ័ណ្ឌ ផ្តួល ពេជ្រ សីហា ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ កីឡាករ រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ បានផ្តួលអ្នកប្រដាល់ចិត្តខ្លាំង ពេជ្រ សីហា មកពីសមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់តាមរយៈស្មងជើងឆ្វេងរបស់ខ្លួនមុនស្នូរជួងបញ្ចប់ទឹកទី ២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ភេសជ្ជៈគោជល់រដូវកាលទី៤ ដោយជោគជ័យ។

ជ័យជម្នះក្រោមសម្រែកហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនដែលមានវត្តមានយ៉ាងច្រើនកុះករនៅសង្វៀន CNC នេះដែរ គឺជាការបញ្ចាប់ការទន្ទឹងរង់ចាំរបស់អ្នកទស្សនាដែលបានតាមដានតាំងពីកម្មវិធីបានចាប់ផ្តើមក ព្រោះតែចង់ឃើញមុខម្ចាស់ខ្សែក្រវាត់់ប្រចាំរដូវកាលមកនោះ  ជាមួយគ្នានេះ ការប្រកួតនេះក៏ជាជំនួបចុងក្រោយមុននឹងបិទរដូវកាលទី៤ផងដែរ ខណៈដែលរដូវកាលទី៥ ក៏គ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ។

628x628_Sophorn_1

ជាមួយនឹងតំណែងជាជើងឯកក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនេះ ក្រៅពីខ្សែក្រវាត់អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ក៏ទទួលបានប្រាក់រង្វាន់ចំនួន ២០.០០០.០០០រៀលព្រមទាំងខ្សែកមាស និិងពានជើងឯកមួយផងដែរ ស្របពេលដែល ពេជ្រ សោភ័ណ្ឌ ដែលស្ថិិតក្នងចំណាត់ថ្នាក់លេខ២ បានក៏ទទួលបានពានមួយរួមជាមួយខ្សែកមាស និងប្រាក់ ១០.០០០.០០០រៀល ផងដែរ។

ទន្ទឹមនឹងនេះ យោងតាមការរៀបចំ សម្រាប់រជ្ជកាលទី៥ ដែលនឹងត្រូវបន្តនោះនឹងមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៤ រូប រួមជាមួយអ្នកប្រដាល់ថៃ ២ រូប និងអ្នកប្រដាល់ឡាវ ២ រូប ដែលត្រូវចូលខ្លួនមកប្រកួតដណ្តើមយកខ្សែក្រវាត់ និងរង្វាន់ផ្សេងៗទៀត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ