សីុម៉ាក់ ទទួល ព្រះខ័នរាជស្វាយរៀង ខណៈ អាសីុអឺរ៉ុប ប៉ះបឹងកេតអង្គរ

ការប្រកួតលីកកំពូលកម្ពុជា ឬមិត្តហ្វូខេមបូឌានលីក សប្តាហ៍ទី ១០ ដែលជាការប្រកួតដំបូងក្នុងជើងទី២ នៅថ្ងៃអាទិត្យនេះមានការប្រកួតចំនួន ២ គូរ។ ក្លឹបបាល់ទាត់ស៊ីម៉ាក់ យូណាយធីត នឹងត្រូវទទួលក្លឹបព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៣០ នាទីរសៀល នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្លឹប ព្រះខ័នរាជស្វាយរៀង ត្រូវការជ័យជម្នះនៅក្នុងការប្រកួតល្ងាចនេះដើម្បីបន្តឱកាសក្នុងការប្រកួតប្រជែងយកពានជាមួយក្រុមកំពូលតារាងក្រសួងការពារជាតិ និងបឹងកេតអង្គរ។

ចំណែលឯការប្រកួតមួយទៀតគឺក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប នឹងត្រូវជួបប្រកួតជាមួយក្រុម បឹងកេតអង្គរដែលលបច្ចុប្បន្នកំពុងតែឈនៅលេខ ២ នៃកំពូលតារាងពិន្ទុសរុប។ សម្រាប់ការប្រកួតនេះក្លឹបបឹងកេតអង្គរក៏មិនខុសពីក្លឹបព្រះខ័នរាជស្វាយរៀងប៉ុន្មានដែរ គឺត្រូវការឈ្នះដើម្បីបន្តប្រជែងជាមួយក្លឹប ក្រសួងការពារជាតិ ដែលទទួលបានជ័យជម្នះ ២-០ ទៅលើក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ កាលពីម្សិលមិញនេះ។ ដូចនេះសូមបងប្អូនដែលជាអ្នកគាំទ្របាល់ទាត់ទាំងអស់កុំភ្លេចចូលរួមទស្សនាការប្រកួតទាំងពីរនៅពហុកីឡដ្ឋានជាតិនារសៀលនេះឲ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់កីឡាករទាំងអស់ផងដែរ៕

13413624_1101292713260805_6705547204482486097_n

13406994_1202089626502796_1632390911659461171_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ព្រះខ័នរាជស្វាយរៀង និង បឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ