ក្រុម​ជម្រើស​ជាតិ​ អាហ្សង់ទីន ​ និងក្រុម⁣⁣ឈីលី⁣⁣ ជាក្រុមពីរចុងក្រោយដែលបាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ Copa America

ការប្រកួតវគ្គ⁣៨⁣ក្រុមចុងក្រោយកាលពីព្រឹកមិញនេះក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះលើក្រុមជម្រើសជាតិ វេណេហ្ស៊ូអេឡា ក្នុងលទ្ធផល ៤-១ ដើម្បីកក់កៅអីទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa America។

ការប្រកួតចាប់ផ្តើមដោយក្រុមទាំងពីរសុទ្ធតែវាយសម្រុកគ្នាតែលេងបានប្រមាណជា ៨ នាទី កីឡាករ Higuain ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Napoli រកបានគ្រាប់បាល់នាំមុខឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ហើយ ២០នាទីក្រោយមកកីឡាកររូបនេះដដែលរកបានគ្រាប់ទី២ នៅនាទីទី២៨។ ចូលដល់តង់ទី២ ប្រធានក្រុមកីឡាករ Lionel Messi ស៊ុតបញ្ចូលទីគ្រាប់ទី៣ ជួយឲ្យអាហ្សង់ទីននាំមុខ ៣-០ ហើយការស៊ុតបញ្ជូលទីនេះជួយឲ្យកីឡាករ Lionel Messi រកបាន ៥៤ គ្រាប់ឲ្យក្រុមជម្រើសជាតិដេលស្មើនឹងកំណត់ត្រារបស់កីឡាករ Batistuta ដែលរកបាននៅឆ្នាំ ២០០២។ លុះដល់នាទីទី ៧១ កីឡាករ Lamela រកបានគ្រាប់ទី ៤ ខណៈ កីឡាករ Salomón Rondón ដែលជាខ្សែប្រយុទ្ធរបស់ West Bromwich រកបានមួយគ្រាប់ឲ្យក្រុមជម្រើសជាតិ វេណេហ្ស៊ុយអេឡា។

ចំណែកការប្រកួតមួយគូរទៀតដែលទើបនឹងបញ្ចប់នោះគឹក្រុមជម្រើសជាតិ ឈីលី ទទួលបានកៅអីចុងក្រោយទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយយកឈ្នះក្រុមជម្រើសជាតិ មិចស៊ិចកូក្នុងលទ្ធផល ៧-០។ គ្រាប់របស់ក្រុមជម្រើសជាតិ ឈីលី រកបានដោយកីឡាករ Edson Puch នៅនាទីទី ១៦ និង ៨៧, កីឡាករ Eduardo Vargas នៅនាទីទី ៤៤, ៥២, ៥៧, និង៧៤ កីឡាករ Alexis Sanchez នៅនាទីទី ៤៩។

គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះការប្រកួតពានរង្វាន់ Copa America រកឃើញក្រុមដែលមានសិទ្ធិឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងអស់ហើយដែលក្នុងនោះរួមមាន ក្រុមជម្រើសជាតិអាមេរិក, ក្រុមជម្រើសជាតិ កូឡុំប៊ី, ក្រុមជម្រើសជាតិ អាហ្សង់ទីន និងក្រុមជម្រើសជាតិឈីលី៕

13432138_783801061721815_425327152019878860_n

13450133_783659388402649_2653002081744008179_n

 

 

 

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Copa America 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ