ខេត្តកែបតំបន់សមុទ្ររបស់កម្ពុជាដែលអំណោយផលសម្រាប់កីឡាទ្រីយ៉ាត្លុង

ភ្នំពេញ៖ មកដល់ពេលនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា (ហែលទឹក+ជិះកង់+រត់) នៅមិនទាន់មិនអាចរកទីកន្លែងហ្វឹកហាត់ដែលសមស្របតាមលក្ខណៈស្ដង់ដាអន្តរជាតិមួយកន្លែងទៀតបាននៅឡើយទេ ពោលគឺមានតែខេត្តកែបមួយតែប៉ុណ្ណោះដែលអាចធ្វើការហ្វឹកហាត់បាន សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។

ទ្រីយ៉ាត្លុងកម្ពុជា-២០១៥-03

អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុបញ្ញាបានឱ្យដឹងថា៖ «ការដែលយើងជ្រើសរើសខេត្តកែបជាទីតាំងសម្រាប់ប្រកួតជើងឯកថ្នាក់ជាតិនេះដោយសារខេត្តកែបជាទីតាំងមួយដែលមានសមុទ្រជាប់នឹងផ្លូវថ្នល់ ដែលយើងងាយស្រួលក្នុងការរៀបចំការប្រកួតថ្នាក់ជាតិហើយវាឆ្លើយតបទៅនឹងបច្ចេកទេសនៃកីឡាទ្រីយ៉ាត្លុង»។

Feature-tryathlog

ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នៅសល់តែ៧ឆ្នាំទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើមហើយនោះ សហព័ន្ធមួយនេះ នៅតែមានការខ្វះខាតទាំងថវិកា និងទីលានហ្វឹកហាត់ ជាពិសេសគឺថ្នាលយុវជនតែម្ដង ព្រោះសម្ភារៈ មានតំលៃថ្លៃជាងប្រភេទកីឡាដ៍ទៃទៀត ស្របពេលដែលកីឡាមួយប្រភេទនេះក៍មិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងដើម្បីដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិ (National Games) នោះទេដោយសារសហព័ន្ធនេះមិនទាន់មានក្លឹបជាសមាជិកនៅតាមខេត្តដែលបំពេញគ្រប់លក្ខខណ្ឌក្នុងរៀបចំការប្រកួតនេះ៕

dsc_1792

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ