ក្រុមជម្រើសជាតិ កូឡុំបីុ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America 2016

នៅក្នុងការប្រកួតពានរង្វាន់ Copa America 2016 វគ្គ ៨ ក្រុមចុងក្រោយមុននេះបន្តិច ក្រុមជម្រើសជាតិកូឡុំប៊ី បានយកឈ្នះលើក្លឹបប៉េរូ ដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្ដី ៤-២ មុននេះបន្តិចនេះហើយបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2016 ។

ការប្រកួតរវាងក្រុមទាំងពីរគឹពិតជាតានតឹងដោយក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមកនាពេញ ៩០ នាទី តែគ្មានក្រុមអាចរកបានគ្រាប់បាល់នោះទេដោយសារតែប្រព័ទ្ធការពាររបស់ក្រុមទាំងពីរសុទ្ធតែរឹងមាំ។ ការប្រកួតឈានដល់ការបន្ថែមម៉ោង ១៥ នាទី ២ ដង ក៏នៅតែគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេពោលគឹបញ្ចប់ការប្រកួត ១២០ នាទីក្នុងលទ្ធផល ០-០។ ការប្រកួតត្រូវឈានដល់ការស៊ុតបាល់ ១១ ម៉ែត្រដើម្បីកាត់សេចក្តីដោយលទ្ធផលចុងក្រោយគឺក្រុមជម្រើសជាតិ កូឡុំប៊ី ទទួលបានជ័យជម្នះហើយមានសិទ្ធិ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Copa America 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ