Euro 2016: កាលវិភាគប្រកួតសម្រាប់ពូល E និង F

សម្រាប់ការប្រកួតនៅយប់នេះមានចំនួន ៣ គូរពោលគឺការប្រកួតជុំទី ២ ពូល E និង F។ សម្រាប់ការប្រកួតពូល E ក្រុមជម្រើសជាតិ បែលហ្សិក នឹងត្រូវបានជួបប្រកួតជាមួយក្រុមជម្រើសជាតិ សាធារណអៀកឡង់ នៅវេលាម៉ោង ៨ យប់នេះ។ សម្រាប់ការប្រកួតគូរមួយនេះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីទទួលបាន ៣ ពិន្ទុ ព្រមទាំងមានសិទ្ធិទៅលេងវគ្គ ១៦ ក្រុមបន្ត។ បច្ចុប្បន្ននេះក្រុមជម្រើសជា បែលហ្សិក មិនទាន់មានពិន្ទុនៅឡើយ ខណៈក្រុមសាធារណរដ្ឋអៀកឡង់ មាន ១ ពិន្ទុ។ សម្រាប់ការជួបគ្នា ១៣ ដងចុងក្រោយ ក្រុមជម្រើសជាតិ បែលហ្សិកឈ្នះ ៥ ដង ស្មើ ៥ និងក្រុមសាធារណរដ្ឋឆេក ឈ្នះ ៣។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្រុមណានឹងទទួលបាន ៣ ពិន្ទុនៅក្នុងយប់នេះ។

សម្រាប់ការប្រកួតក្នុងពូល F  វិញក្រុមជម្រើសជាតិ ហុងគ្រី ទទួលក្រុមជម្រើសជាតិ អ៊ីសឡង់ នៅវេលាម៉ោង ១១ យប់។ ខណៈក្រុមជម្រើសជាតិ ប៉រទុយហ្គាល ជួបជាមួយក្រុមជម្រើសជាតិ អូទ្រីស។ សម្រាប់ពូលនេះផងដែរ ក្រុមជម្រើសជាតិ ហុងគ្រី កំពុងតែឈនៅកំពូលតារាងដែលមាន ៣ ពិន្ទុ ខណៈក្រុមជម្រើសជាតិ អ៊ីសឡង់ និងប៉រទុយហ្គាល មាន ១ ពិន្ទុ ដូចនេះប្រសិនជាក្រុមជម្រើសជាតិ ហុងគ្រី យកឈ្នះក្នុងការប្រកួតយប់នេះនោះក្រុមនេះនឹងទទួលកៅអីទៅលេង ១៦ ក្រុមបន្ត ខណៈក្រុមជ្រើសជាតិ ប៉រទុយហ្គាល និង ក្រុមជម្រើសជា អ៊ីសឡង់សុទ្ធតែត្រូវការឈ្នះ។ ដូចនេះការប្រកួតនៅក្នុងយប់នេះប្រាកដជាជក់ចិត្តមិនខាន៕

18-06-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ