កាលវិភាគប្រកួត THAI LEAGUE សប្តាហ៍ទី ១៦

ក្រោយការប្រកួតពានរង្វាន់ FA Cup កាលពីពាក់កណ្តាលសប្តាហ៍រួចមក ការប្រកួតលីកកំពូលនៃប្រទេសថៃក៏មិនបានសម្រាកនោះទេ ពោគឹនឹងចាប់ផ្តើមប្រកួតនាចុងសប្តាហ៍នេះតែម្តង។

ការប្រកួតពានរង្វាន់ Toyota Thai League សម្រាប់សប្តាហ៍ទី ១៦ នៅចុងសប្តាហ៍នេះបានត្រលប់មកវិញដោយនៅថ្ងៃសៅរ៍មានការប្រកួតចំនួន ៥ គូរ និងថ្ងៃអាទិត្យ មានការប្រកួតចំនួន ៤ គូរផងដែរ។ ក្នុងនោះការប្រកួតធំប្រចាំសប្តាហ៍មាន ២ គូរដែលគូរទី១ គឺជាការប្រកួតរវាងក្លឹប Suphanburi នឹងត្រូវជួបប្រកួតជាមួយក្លឹប Bangkok United។ ខណៈក្លឹប Buriram United ទទួលភ្ញៀវក្លឹប BEC-Tero Sasana។ ចំណែកឯក្លឹប SCG Muangthong United និងត្រូវជួបជាមួយក្លឹប Army United ស្របពេលដែលក្លឹប Bangkok glass នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានរបស់ក្លឹប Pattaya United ផងដែរ។  ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍នេះ៖

13450099_1728095917471777_3679828320018433406_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ