លីកកំពូលកម្ពុជា៖ ភ្នំពេញក្រោន និង Cambodia Tiger ចែកគ្នា ១ពិន្ទុម្នាក់ក្នុងជំនួបជើងទី២

ភ្នំពេញ៖ ទីបំផុតភ្នំពេញក្រោន និងក្រុម Cambodian Tiger បានបញ្ចប់ការប្រកួតដោយលទ្ធផល ០-០ នៃជំនួបជើងទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (MCL) កាលពីយប់មិញលើទីលានពហុកីឡដ្ឋានជាតិ ខណៈកាលពីជួបគ្នាជើងទី១ អតីតក្រុមជើងឯក ៦សម័យកាលនេះ បានយកឈ្នះក្រុម Cambodian Tiger ៣-១ ឯណោះនៅលើទឹកដីរបស់ខ្លួន។

13423918_1284075298286658_8476415803207475136_n

យ៉ាងណាមិញលទ្ធផលស្មើគ្នានេះ បានជួយឲ្យក្រុមទាំងពីរទទួលបាន ១ពិន្ទុម្នាក់បន្ថែមហើយសម្រាប់ក្រុមភ្នំពេញក្រោន ពេលនេះបានឡើងឈរចំណាត់ថ្នាក់លេខ៤ ជាបណ្ដោះអាសន្នហើយ ដោយមាន ១៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ឈ្នះ៤ ចាញ់៣ និងស្មើ៣។ ចំណែកក្រុម Cambodian Tiger នៅតែបន្ដឈរកៅអីលេខ៦ ជាមួយ ១៤ពិន្ទុ បន្ទាប់ពីប្រកួត ១០លើកដូចគ្នា ឈ្នះ៤ ចាញ់៤ និងស្មើ២ ។

13423911_1284075394953315_587061997193854428_n

ដោយឡែកចំពោះកម្មវិធីប្រកួតជើងទី២ ល្ងាចនេះវិញ មាន ២គូ គឺក្រុមក្រសួងការពារជាតិ នឹងបើកទ្វាពហុកីឡដ្ឋានស្ដាតចាស់ទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាវេលាម៉ោង ៣:៣០នារីរសៀល ខណៈជើងទី១ ក្រុមក្រសួងការពារជាតិ ជាអ្នកឈ្នះ ៤-១ ។ រីឯក្រុមវេស្ទើនភ្នំពេញ ក៏ត្រូវទទួលក្រុមណាហ្គាវើល នៅកីឡដ្ឋានវេស្ទើន នាវេលាម៉ោង ៣:៣០នារីរសៀលដូចគ្នា គ្រាដែលជើងទី១ ក្រុមទាំងពីរស្មើគ្នា ១-១ នោះ។ ប៉ុន្ដែអ្វីដែលអ្នកគាំទ្រទន្ទឹងចង់ទស្សនាការប្រកួតល្ងាចនេះ គឺជំនួបរវាងក្រុមក្រសួងការពារជាតិ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិព្រោះនេះជាថ្ងៃដំបូង ដែលលោក ទេព ឡុងរចនា នឹងដាក់សមាជិកថ្មី ២រូប គឺកីឡាករជម្រើសជាតិកូរ៉េខាងជើង Jang Song Hyok និង Ri Hyok Chol ឲ្យបង្ហាញសមត្ថភាពជាមួយមិត្តរួមក្រុមថ្មី ហើយក៏បង្ហាញឲ្យអ្នកគាំទ្របានស្គាល់ពីកម្រិតសមត្ថភាពរបស់ពួកគេផងដែរ៕

13418904_1284075071620014_1929901819486500132_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ