Euro 2016: លទ្ធផលការប្រកួតពូល D និង E

កាប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបពូល D និង E កាលពីយប់មិញនេះរកឃើញក្រុមដែលមានសិទ្ធិឡើងទៅលេងវគ្គ ១៦ ក្រុមចុងក្រោយហើយ។

សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិ អ៊ីតាលី ជាមួយនឹងក្រុម ស៊ុយអែត ពិតជាជក់អារម្មណ៍ដោយក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមករហូតដល់ចុងម៉ោងទើបក្រុមអ៊ីតាលីរកបានគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួត។ គ្រាប់បាល់មួយគ្រាប់របស់ក្រុមជម្រើសជាតិ អ៊ីតាលី រកបាននាទីទី ៨៨ ដោយកីឡាករ Eder ខ្សែប្រយុទ្ធ Inter Milan ជួយឲ្ក្រុមយអ៊ីតាលីយកឈ្នះលើក្រុម ស៊ុយអែត ១-០ឈរកំពូលតារាងពូល E នឹងកក់កៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយ។

ចំណែកឯការប្រកួតក្នុងពូល D វិញ ក្រុមការពារតំណែងជើងឯកពានរង្វាន់អឺរ៉ូ អេស្ប៉ាញយកឈ្នះលើក្រុមជម្រើសជាតិ ទួរគី ក្នុងលទ្ធផល ៣-០ ដើម្បីបានកៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយផងដែរ។

គ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមជម្រើសជាតិ អេស្ប៉ាញ រកបានដោយកីឡាករ Morata ខ្សែប្រយុទ្ធ Juventus ២ គ្រាប់ពោគឹនៅនាទីទី ៣៤ និង៤៨។ ១ គ្រាប់ទៀតរកបានដោយ ខ្សែបម្រើ Nolito នៅនាទីទី ៣៧។

រីឯក្រុមជម្រើសជាតិ សាធារណរដ្ឋឆេក បានត្រឹមស្មើគ្នា ២-២ ជាមួយ ក្រុមជម្រើសជាតិក្រូអាត ប៉ុណ្ណោះក្នុងការប្រកួតកាលពីយប់មិញនេះ។ ២ គ្រាប់របស់ក្រុមជម្រើសជាតិ ឆេក រកបានដោយ កីឡាករ Skoda នៅនាទីទី ៧៥ និងកីឡាករ Necid នៅនាទីទី ៨៩ (បាល់ពិន័យ១១ ម៉ែត្រ) ខណៈដែលគ្រាប់បាល់ ២ គ្រាប់របស់ក្រុមជម្រើសជាតិ ក្រូអាត រកបានដោយកីឡាករ Perisic នៅនាទីទី ៣៧ និង កីឡាករ Rakitic នាទីទី ៥៩៕

13450878_848598361911048_7526120760161358023_n

13450794_848598388577712_7365428441365830754_n

13434782_848598378577713_1327336427910574161_n

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ