គ្រូទ័ព៖ បើ Choe Myong Ho ប៉ងចង់បាន​ស្បែក​ជើង​មាសនឹង​បាន​សម្រេច!

ភ្នំពេញ៖ ខណៈដែលអ្នកគាំទ្រកំពុងតែចាប់អារម្មណ៍នឹងសមត្ថភាពរបស់កីឡាករកូរ៉េខាងជើង Choe Myong Ho នៃក្លឹបក្រសួងការពារជាតិដែលអាចនឹងប្រជែងយកស្បែកជើងមាសពីខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា ចាន់ វឌ្ឍនាកា បន្ទាប់ពីគេបានឈរកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ (Top Scorers) នៅក្នុងជើងទី១ ដោយគិតត្រឹមសប្ដាហ៍ទី៩ នៃលីកកំពូលកម្ពុជានេះ។

ទន្ទឹមជាមួយគ្នានេះលោក ទេព ឡុងរចនា បានបង្ហាញពីភាពជឿជាក់ថា ប្រសិនបើ Choe Myong Ho ប៉ងចង់បានស្បែកជើងមាសនេះគេនឹងធ្វើបានសម្រេចដូចបំណង។ គ្រូបង្គោលនៃក្លឹបក្រសួងការពារជាតិរូបនេះ បានលើកឡើងថា៖ «ខ្ញុំមើលឃើញថា Choe Myong Ho គាត់អាចដណ្ដើមស្បែកជើងមាសបាននៅក្នុងរដូវកាលថ្មីនេះ ព្រោះរាល់ប្រកួតគាត់តែងតែរកបានគ្រាប់បាល់ជានិច្ច គឺល្អចំណុចហ្នឹង។ អ៊ីចឹង ខ្ញុំជឿថា អ្វីដែលគាត់ប៉ង គាត់នឹងឈានទៅដល់ដណ្ដើមបាននូវស្បែកជើងមាស ។ ប៉ុន្ដែទន្ទឹមជាមួយគ្នាហ្នឹង យើងក៏ដឹងហើយថា ចាន់ វឌ្ឍនាកា គឺជាកីឡាករឆ្នើមម្នាក់ដែលត្រូវជាគូប្រជែងជាមួយគាត់» ។

628x628_13225112_235530126819498_1132832349_o

គួរបញ្ជាក់ថា គិតត្រឹមពេលនេះខ្សែប្រយុទ្ធរបស់ក្លឹបការពារជាតិ  Choe Myong Ho  រកបាន ១៤គ្រាប់ច្រើនជាងគេ និងកំពុងឈរកំពូលតារាង Top Scorers ប៉ុន្ដែដេញតាមពីក្រោយដោយអតីតម្ចាស់ស្បែកជើងមាសឆ្ នាំចាស់ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេតអង្គរ ដែលរកបាន ១៣គ្រាប់ ស្របពេលការប្រកួតនៅសល់ ៩សប្ដាហ៍ទៀតទើបបញ្ចប់។ ហេតុនេះលទ្ធផលពិតប្រាកដ ក៏មិនទាន់ដឹងច្បាស់ដែរគឺត្រូវរង់ចាំអ៊ុតការប្រកួតនៅក្នុងជើងទី២ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះបន្ដទៀតសិន៕

choe

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ