Euro 2016: កាលវិភាគប្រកួតពូល D និង E

សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2016 នៅយប់នេះមានការប្រកួតចំនួន ៣ គូរដូចកាលពីម្សិលមិញ ដោយការប្រកួតយប់នេះជាការប្រកួតដែលស្ថិតនៅក្នុងពូល D និង E។ សម្រាប់ពូល D ក្រុមជម្រើសជាតិ ក្រូអាត នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិឆេក នៅវេលាម៉ោង ១១ យប់ ខណៈក្រុមជម្រើសជាតិ អេស្ប៉ាញនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ តួគី នៅម៉ោង ២ រំលងអធ្រាត្រ។ បច្ចុប្បន្នក្រុមជម្រើសជាតិ អេស្ប៉ាញ និង ក្រូអាត សុទ្ធតែមាន ៣ ពិន្ទុក្នុងដៃដូចនេះប្រសិនជាក្រុមទាំងពីរបន្តឈ្នះក្នុងការប្រកួតយប់នេះនោះក្រុមទាំងពីរនឹងកក់កៅអីទៅលេងវគ្គបន្តទៀត។

សម្រាប់ពូល E  វិញ⁣ក្រុមជម្រើសជាតិ⁣⁣⁣⁣ អ៊ីតាលី នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ស៊ុយអែត នៅម៉ោង ៨ យប់នេះ។ គួរបញ្ជាក់ផងដែរការប្រកួតនេះគឺសំខាន់ចំពោះក្រុមទាំងពីរខណៈ អ៊ីតាលី ត្រូវការឈ្នះដើម្បីកក់កៅអីទៅលេងវគ្គបន្ត ស្របពេលដែលក្រុម ស៊ុយអែត ក៏ត្រូវការឈ្នះដើម្បីប្រកួតប្រជែងរកកៅអីទៅលេងវគ្គបន្តផងដែរ៕

17-06-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ