ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Marcus Rashford បំបែកកំណត់ត្រាថ្មី

នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបកាលពីយប់មិញនេះដែលក្រុមជម្រើសជាតិអង់គ្លេស ជួបជាមួយក្រុមជម្រើសជាតិ វែលស៍ ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Marcus Rashford របស់ក្លឹប Manchester United បានបំបែកកំណត់ត្រារបស់កីឡាករ Wayne Rooney ដែលបានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិនៅក្នុងការប្រកួត Euro ដោយមានអាយុត្រឹមតែ១៨ឆ្នាំ ២២៨ថ្ងៃ។

កីឡាករ Marcus rashford ដែលជាខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United បានផ្លាស់ប្តូរចូលជំនួសខ្សែបម្រើកីឡាករ Adam Lallana របស់ក្លឹបហង្សក្រហម Liverpool នៅនាទីទី ៧៣ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ វែលស៍ កាលពីយប់មិញនេះ៕

download

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Manchester United

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ