Leo Cup​ ៖ ក្រុមលេខ១ និងលេខ២ មកពី​ Division B រងបរាជ័យផ្ទួនៗ

ភ្នំពេញ៖ ក្រុមពីរដែលឡើងមកពី Division B ពោលគឺក្រុមកងពលលេខ៣១ ការពាកោះឆ្នេរ ដែលជាក្រុមលេខ១ និងក្រុមស្នងការនគរបាលខេត្តបាត់ដំបងជាក្រុមលេខ២ នៃក្របខណ្ឌ Division B បានជួបបរាជ័យផ្ទួនៗដូចគ្នានៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Division A នេះ។ ដូច្នេះ ចាញ់ជាបន្តបន្ទាប់នេះ បានធ្វើឱ្យក្រុមទាំង ២ ត្រូវធ្លាក់ទៅលេង Division B ដដែលនៅឆ្នាំក្រោយ។

សម្រាប់ក្រុមកងពលតូចលេខ៣១ការពាកោះឆ្នេរ នៅក្នុងការប្រកួតទី៣របស់ខ្លួននាថ្ងៃទី១៦ ខែមិថុនាម្សិលមិញបានលេងចាញ់ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្នុងលទ្ធផល ០ ទល់ ៣សិត ក្នុងពិន្ទុ ១៩ទល់២៥ – ២០ទល់២៥ និង ១០ទល់២៥ ។៣ប្រកួតរបស់ក្រុមនេះចាញ់ទាំង ៣ប្រកួតហើយត្រូវត្រឡប់ទៅផ្ទះវិញមុនគេក្នុងខណៈដែលក្រុមក្រសួងមហាផ្ទៃប្រកួតឈ្នះទាំង ៣ លើក និងបានកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចស្រេចទៅហើយ។ គួរបញ្ជាក់ថាក្រុមទាំង ២ នេះស្ថិតនៅពូល A ជាមួយគ្នា។

ចំពោះពូលB វិញក្រុមសាកលវិទ្យាល័យជា ស៊ីមកំចាយមារប្រកួតឈ្នះក្រុមវិសាខា ៣សិតទល់២សិតក្នុងពិន្ទុ ១៧ទល់២៥ – ២៥ ទល់២១ – ២០ទល់២៥ – ២៥ទល់២០ និង ១៧ទល់១៥ ។ ពីរប្រកួតរបស់សាកលវិទ្យាល័យជា ស៊ីមកំចាយមារ បានឈ្នះ ១ ប្រកួតចាញ់ ១ ឮប្រកួត ឯក្រុមវិសាខាវិញ២ប្រកួតឈ្នះ ១ប្រកួតចាញ់ ១ប្រកួតដែរ ។ ដូច្នេះ ក្រុមទាំង ២ នេះកំពុងតែប្រទាញប្រទង់គ្នាដើម្បីដណ្តើមសិទ្ធិឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។

មួយប្រកួតទៀតនោះគឺ ក្រុមក្រសួងមហាផ្ទៃបានឈ្នះក្រុមស្នងការនគរបាលខេត្តកំពង់ចាម ៣សិតទល់០ ក្នុងពិន្ទុ ២៥ ទល់១៩ – ២៥ទល់២០ និង ២៥ទល់១០ ដោយក្រុមមហាផ្ទៃ បានប្រកួតឈ្នះទាំង ២ ប្រកួត រីឯស្នងការនគរបាលខេត្តកំពង់ចាម ២ ប្រកួតចាញ់ទាំង ២ ប្រកួតតែម្តង៕

13445400_1014389841972516_5897754974299702712_n [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ