កីឡាករ Zlatan Ibrahimovic ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ស៊ុយអែត ក្នុងការប្រកួតអូឡាំពិក នៅទីក្រុង Rio 2016

កីឡាករ Ibrahimovic ដែលមានវ័យ ៣៤ ឆ្នាំ លេងឲ្យក្លឹប Paris Saint-Germain ក្រោយរកបាន ៣៨ គ្រាប់នៅរដូវកាលមុន ហើយអាចនឹងទៅចូលរួមជាមួយក្លឹប Manchester United។

ការប្រកួតអូឡាំពិក នៅទីក្រុង Rio de Janeiro ដែលធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី ២២ សីហា ដែលក្រុមបាល់ទាត់បុរសភាគច្រើនជាកីឡាករអាយុក្រោម ២៣ ឆ្នាំ និងអនុញ្ញាតិឲ្យមានកីឡាករ៣ រូបដែលមានអាយុលើស។

កីឡាកររូបនេះអាចនឹងអវត្តមានការប្រកួតបើកឆាក ២ ប្រកួតឲ្យក្លឹបបឹសាចក្រហម Manchester United ជាមួយក្លឹប Bournemouth និងក្លឹប Southampton ប្រសិនជាកីឡាកររូបនេះចូលរួមជាមួយក្លឹបនៅ Old Trafford។

សហព័ទ្ធបាល់ទាត់ស៊ុយអែត បានប្រកាសកីឡាករ ៣៥ រូបកាលពីម្សិលមិញនេះ ដែលនឹងត្រូវកាត់មកត្រឹមតែ ២២ រូបសម្រាប់ការប្រកួតនៅទីក្រុង Rio ដែលក្រុមជម្រើសជាតិស្វីស ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជា នីហ្សែរីយ៉ា ក្រុម កូឡុំប៊ី និង ជប៉ុន៕
354DD02400000578-0-image-a-4_1465992184846

354DDFDE00000578-0-image-a-2_1465992097630

ប្រែសម្រួលសោយ៖ រិទ្ធី

ប្រភព៖ Dailymail.co.uk

មតិយោបល់

Sponsor

អត្ថបទថ្មីៗ