ខ្សែការពាររបស់ក្លឹប Liverpool កីឡាករ Martin Skrtel គ្រោងនឹងផ្ទេរទៅក្លឹប Fenerbahce

ខ្សែការពាររបស់ក្លឹប Liverpool កីឡាករ Martin Skrtel គ្រោងនឹងផ្ទេរទៅក្លឹប Fenerbahce ក្នុងតម្លៃខ្លួន ៥.៥លានអឺរ៉ុប។ 

កីឡាករសញ្ជាតិ ស្លូវ៉ាគី ត្រូវបានក្លឹប Wolfsburg, Besiktas និងក្លឹបនៅប្រទេសចិន China ដែលត្រូវបានបញ្ជាក់ដោយ agent របស់កីឡាកររូបនេះផ្ទាល់កាលពីថ្ងៃអង្គារ៍កន្លងទៅ ប៉ុន្តែកីឡាកររូបនេះគ្រោងនឹងចូលរួមជាមួយក្លឹប Fenerbahce ក្រោយការប្រកួតពានទ្វីបអឺរ៉ុប បន្ទាប់ពួកគេបានយល់ព្រមតម្លៃខ្លួនជាមួយក្លឹប Liverpool រួចមក។

ខ្សែការពារកណ្តាលវ័យ ៣១ ឆ្នាំ ត្រូវបានអវត្តមានច្រើនក្រោយរងរបួសកាលពីមករាដែលធ្វើឲ្យលោក Jurgen Klopp ដាក់ជំនួសកីឡាករ Dejan Lovren និងកីឡាករ Mamadou Sakho វិញ។

លោក Mithat Halis ដែលជាតំណាងរបស់កីឡាករ Skrtel បាននិយាយថា៖  “ក្លឹប Fenerbahce បានចា់អារម្មណ៍កីឡាកររូបនេះរយៈពេល ៤ ឆ្នាំ ហើយក្លឹបនៅប្រទេសចិន និង ក្លឹប Wolfsburg ក៏ចង់បានកីឡាកររូបនេះផងដែរ។”

កីឡាករ Skrtel ដែលបច្ចុប្បន្នកំពុងជាប់ភារកិច្ចនៅក្នុងការប្រកួត Euro 2016 ជាមួយក្លឹប ស្លូវ៉ាគី ដែលក្រុមជម្រើសជាតិរបស់ខ្លួនបានឈ្នះការប្រកួតទី២ ក្នុងជំនួបជាមួយក្លឹបរុស្សី ដែលធ្វើឲ្យពួកគេអាចនឹងមានសិទ្ធិទៅលេងវគ្គបន្តប្រសិនជាឈ្នះប្រកួតក្រោយពូល B។

កីឡាករ Skrtel នៅជាមួយក្លឹប Liverpool អស់រយៈពេល ៨ ឆ្នាំហើយក្លឹបនេះបានទិញកីឡាកររូបនេះពីក្លឹប Zenit St Petersburg កាលពីឆ្នាំ ២០០៨។ កីឡាកររូបនេះបង្ហាញខ្លួនឲ្យក្លឹបនេះបាន ២៤២ ប្រកួត និងរកបាន ១៦ គ្រាប់៕
35503E7A00000578-0-image-m-76_1466030960129

2EADD5B600000578-0-image-a-77_1466030980016

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail.co.uk

មតិយោបល់

Sponsor

អត្ថបទថ្មីៗ