Hun Sen Cup៖ បួនក្រុមឈរលេខ១តាមពូល ខណៈក្រុមប៉ូលីសបានត្រឹមខកចិត្ត

ភ្នំពេញ៖ នៅពេលនេះ គេបានរកឃើញក្រុមទាំង៨ ដែលឆ្លងផុតវគ្គចែកពូលនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup 2016) រដូវកាល២០១៦ ហើយ ក្រោយពីបានចំណាយពេលជាង ៣ខែប្រកួតក្នុងវគ្គចែកពូលជុំផ្ដាច់ព្រ័ត្រ ដោយមានក្រុមចូលរួមចំនួន ២៤ក្រុម និងបែងចែកជា ៤ ពូលផ្សេងៗគ្នានោះ។

ក្រុមទាំង៨នោះរួមមាន ព្រះខ័នរាជស្វាយរៀង (លេខ១ពូលA) ខេមបូឌានថាយហ្គ័រ (លេខ២ពូលA) ក្រុមក្រសួងការពារជាតិ (លេខ១ ពូល B) បឹងកេតអង្គរ (លេខ២ពូល B) ភ្នំពេញក្រោន (លេខ១ ពូល C) មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) (លេខ២ ពូល C) ណាហ្គាវើល (លេខ១ ពូល D) និងសៀមរាបអង្គរ (លេខ២ ពូល D)។ វគ្គ៨ក្រុមចុងក្រោយនេះនឹងរៀបចំប្រកួតនៅថ្ងៃតែមួយគឺនៅថ្ងៃពុធ ទី២២ខែមិថុនា ខាងមុខ ខណៈដែលអតីតក្រុមអគ្គស្នងការនគរបាលជាតិដែលជាជើងឯកឆ្នាំ២០១៤ បានត្រឹមខកចិត្តបន្ទាប់ពីបានចាញ់ក្រុមណាហ្គាវើលក្នុងលទ្ធផល ៣-១ កាលពីយប់មិញរួចមក។

13472153_839029956228959_1234603337_n

ចំពោះកម្មវិធីជាបណ្ដោះអាសន្នដែលត្រូវប្រកួតរួមមាន បឹងកេតអង្គរ ត្រូវជួបព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៣:៣០នាទីលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ហើយក្រុមខេមបូឌានថាយហ្គ័រ ត្រូវជួបក្រុមក្រសួងការពារជាតិ វេលាម៉ោង ៣:៣០ នាទីរសៀលលើទីលានកីឡដ្ឋាន RSN Stadium ស្របពេលដែលក្រុមសៀមរាបអង្គរ នឹងជួបក្រុមភ្នំពេញក្រោន នៅវេលាម៉ោង ៣:៣០ រសៀលលើទីលានពហុកីឡដ្ឋានជាតិ និងចុងក្រោយក្រុមស៊ីម៉ាក់ ប៉ះក្រុមណាហ្គាវើល លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា វេលាម៉ោង ៦ល្ងាច។ សូមបញ្ជាក់ថា ក្រុមដែលឈ្នះក្នុងវគ្គនេះនឹងទទួលបានកៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ត។

13444182_839031299562158_1481070563_n

ពានរង្វាន់ Hun Sen Cup បានកំណត់ថាកីឡាករទាំងអស់ត្រូវមានសញ្ជាតិខ្មែរ (មិនអនុញ្ញាតឱ្យមានកីឡាករបរទេសទេ) ហើយ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានគេស្គាល់ថាជាអ្នកលើកពាននេះបានច្រើនលើកជាងគេគិតចាប់តាំងពីបង្កើតដំបូងក្នុងឆ្នាំ ២០០៧ មកដោយក្នុងធ្លាប់ឈ្នះ៣លើករួចមកហើយ៕

_MG_6484

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ