វ៉ាន់ វុន អត្តពលិកពិការរបស់កម្ពុជាដែលបានសិទ្ធិទៅប្រកួតប៉ារ៉ាឡាំពិកពិភពលោក

ភ្នំពេញ៖ កីឡាករជនពិការរបស់កម្ពុជា វ៉ាន់ វុន  បានក្លាយជាអត្តពលិកតែមួយរូបគត់ដែលទទួលបានសិទិ្ធដោយស្វ័យប្រវត្តិពីគណៈកម្មការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ។

2A991423-5D23-421B-9603-B7541C2DC81A_w987_r1_s

គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម លោក ផៃ សុខ បានមានប្រសាសន៍តាមទូរស័ព្ទថា កីឡាករ វ៉ាន់ វុន គឺជាម្ចាស់មេដាយមាសកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសមីយ៉ាន់ម៉ាទទួលបានសិទ្ធិចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិករដូវក្តៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលបន្ទាប់ពីអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតទៅគណៈកម្មការប៉ារ៉ាឡាំពិកពិភពលោកនោះ។

Ravuth-229

កីឡាករឆ្នើមម្នាក់របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលមានជំនាញ ផ្នែកជិះរទេះប្រណាំងលើ វិញ្ញាសា១០០,២០០ និង៤០០ម៉ែត្រ រូបនេះបាននឹងកំពុងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតដ៏ធំកម្រិតសកលលោកនេះ ខណៈដែលបច្ចុប្បន្នគុណផលរបស់កីឡាកររូបនេះធ្វើបានក្នុងកម្រិត ១០.០៤វិនាទីលើវិញ្ញាសា១០០ម៉ែត្រ

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ ASEAN Para Games  កន្លងទៅនេះ កីឡាករ វ៉ាន់ វុន បានដណ្ដើមមេដាយមាស ជាច្រើនគ្រឿងជូនមាតុភូមិកម្ពុជាលើវិញ្ញាសាជិះរទេះចម្ងាយ ៤០០ ម៉ែត្រ និងជិះរទេះចម្ងាយ ២០០ម៉ែត្រទាំងនៅក្នុងការប្រកួតនៅប្រទេសមីយ៉ាន់ម៉ា និងសិង្ហបុរី ព្រមទាំងបានក្លាយជាកីឡាករក្តីសង្ឃឹមម្នាក់សម្រាប់ប្រទេសកម្ពុជាផងដែរ៕

ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ