ក្លឹប BURIRAM គ្រោងទិញអតីតកីឡាកររបស់ក្លឹប Bayern កីឡាករ SIEGHART

ក្លឹប Buriram United ដែលបច្ចុប្បន្នលេងនៅលីកកំពូលនៃប្រទេសថៃ ឬ Thai League គ្រោងនឹងទិញអតីតខ្សែបម្រើក្លឹប Bayern Munich កូនកាត់ថៃ អាល្លឺម៉ង់ កីឡាករ Alexander Sieghart។

ក្លឹប Buriram United កំពុងតែស្ថិតនៅក្នុងស្ថានភាពកែប្រែដោយគ្រោងនឹងនាំយកកីឡាករដែលមានគុណភាពមកចូលរួមជាមួយក្លឹប។ នៅក្នុងសារព័ត៌មានក្នុងស្រុកបានបង្ហាញថា ក្លឹបគ្រោងនឹងនាំយកអតីតខ្សែបម្រើវ័យ ២១ ឆ្នាំកូនកាត់ថៃ អាល្លឺម៉ង់ កីឡាករ Alexander Sieghart ដែលលេងឲ្យក្លឹប SpVgg Unterhaching នៅលីកទី៤ នៃប្រទេសអាល្លឺម៉ង់។ កីឡាកររូបនេះគ្រោងនឹងចាកចេញពីក្លឹបដើម្បីមកចូលរួមជាមួយជើងឯក ២០១៥ លីកកំពូលប្រទេសថៃ ក្នុងរយៈពេលទីផ្សារដោះដូរកីឡាករនៅបើក។

កីឡាករ Alexander Sieghart ដែលមានកើតដំណើតនៅទីក្រុង បាងកក។ កីឡាកររូបនេះហ្វឹកហាត់ជាមួយក្លឹប Bayern Munich ចន្លោះពីឆ្នាំ ២០០៩-២០១៥។ កីឡាកររូបនេះចូលរួមជាមួយក្លឹប SpVgg Unterhaching នៅក្នុងឆ្នាំ ២០១៥ ហើយបានក្លាយជាសំខាន់មួយរូបដោយបានបង្ហាញខ្លួន ២៨ ប្រកួត ព្រមទាំងរកបាន ៥ គ្រាប់។

Sieghart

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ