អតីតកីឡាករ Reading របស់អង់គ្លេសបានចុះកុងត្រាជាមួយក្លឹប BANGKOK GLASS នៅលីកកំពូលថៃ

ក្លឹប Bangkok Glass បានបញ្ចប់ការចុះកុងត្រាជាមួយខ្សែបម្រើការពារ កីឡាករ Kalifa Cisse ពីក្លឹប Bangkok United ហើយ។

ក្លឹប Bangkok Glass បានបង្ហាញជាផ្លូវការនៅការចុះកុងត្រាជាមួយខ្សែបម្រើការពារវ័យ ៣២ ឆ្នាំ កីឡាករ Khalifa Cisse ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។ ក្រោយការផ្ទេរកីឡាករ Gilberto Macena ទៅកាន់ក្លឹប Bangkok United អតីតកីឡាករជម្រើសជាតិ Mali គ្រោងនឹងចាកចេញពីលីកកំពូលនៃប្រទេសថៃ តែកីឡាកររូបនេះបានសម្រេចចិត្តមកកាន់ក្លឹប Bangkok Glass។ កីឡាករ Cisse បានចុះកុងត្រារយៈពេល ១ ឆ្នាំ និងពាក់លេខ ២២ ដែលជាលេខរបស់កីឡាករ Darko Tasevski

កីឡាករដែលមានដើមកំណើតនៅប្រទេសបារាំង ប៉ុន្តែតំណាងឲ្យក្រុម Mali កីឡាករ Kalifa Cisse បានហ្វឹកហាត់ជាមួយនឹងប្រព័ទ្ធរបស់ក្លឹប Toulouse FC youth system។ កីឡាកររូបនេះមានបទពិសោធន៍ជាមួយនឹងបាល់ទាត់ជាច្រើននៅទ្វីបអឺរ៉ុប ដែលក្នុងនោះកីឡាកររូបនេះធ្លាប់លេងឲ្យក្លឹប Reading FC នៅប្រទេសអង់គ្លេសរយៈពេល ៣ ឆ្នាំ។ កីឡាករ Cisse បានចូលរួមជាមួយក្លឹប Bangkok United នៅឆ្នាំ ២០១៤ មុននឹងផ្ទេរទៅកាន់ក្លឹប Bangkok Glass ក្នុងទីផ្សារនៃការដោះដូរកីឡាករ។

Kalifa Cisse

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ