តំណាងរាជធានី-ខេត្តទាំង២៥ ជួបជជែកគ្នាអំពីការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមិថុនានេះ នៅនាយកដ្ឋានអប់រំកាយ និងកីឡាបានរៀបចំការប្រជុំជាមួយអនុប្រធានមន្ទីរអប់រំយុវជន និងកីឡា និងប្រធានការិយាល័យអប់រំកាយ និងកីឡាជាមួយឯកឧត្តមអ៊ុក សិទ្ធិជាតិ ដែលជាអគ្គនាយកកីឡា ដោយបានផ្ដោតសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ (National Games) លើកដំបូងនៅកម្ពុជាដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA Games ទី៣២ ឆ្នាំ២០២៣។

LEO-BEER7

ជាមួយនឹងការរៀបចំការប្រកួតកីឡាជាតិនេះក្រសួងអប់រំយុវជន និង កីឡាបានកែទម្រង់លើការប្រកួតនោះពោលគឺការប្រកួតកីឡាភូមិភាគបានត្រូវផ្អាកស្របពេលដែលកីឡាចំនួន ៤ ប្រភេទគឺបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម ក៏ត្រូវបានផ្អាកផងដែរនោះ។ ការប្រកួតកីឡាជាតិ ឬ National Games នេះគឺជាការសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និង កីឡា ខណៈដែលផែនការមេសម្រាប់ការប្រកួតនេះត្រូវបានរៀបចំសព្វគ្រប់ហើយ រីឯគោលនយោបាយកីឡាជាតិក៏ត្រូវអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តតាំងពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ។

13256449_497693463748219_9456037376843146_n

សូមបញ្ជាក់ថា ជាមួយនឹងការរៀបចំការប្រកួតកីឡាជាតិនេះ ក្រសួងអប់រំបានធ្វើការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធកីឡា  ការបណ្ដុះបណ្ដាលធនធានមនុស្ស (កីឡាករថ្នាល-ជម្រើសជាតិ-គ្រូបង្វឹកអាជ្ញាកណ្ដាល-ចៅក្រម និង មន្រ្តីទៅតាមជំនាញនៃប្រភេទកីឡានីមួយៗ)។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានវត្តមាននៃ ១៤ប្រភេទកីឡា ដែលត្រូវបានចែកចេញជា ១៧០វិញ្ញាសា រួមមាន ហែលទឹក១៨វិញ្ញាសា វាយសី ៧ វិញ្ញាសា បាល់បោះបុរស ១វិញ្ញាសា បាល់បោះនារី ១ វិញ្ញាសា  ប្រដាល់សាកល ១០វិញ្ញាសា ប្រដាល់ក្បាច់គុនបូរាណ១០វិញ្ញាសា បាល់ទាត់បុរស ១វិញ្ញាសា បាល់ទាត់នារី ១ វិញ្ញាសា ចំបាប់១៦វិញ្ញាសា វាយកូនឃ្លីលើតុ ៧វិញ្ញាសា តាក្វាន់ដូ ២២វិញ្ញាសា វាយកូនបាល់៧វិញ្ញាសា បាល់ទះឆ្នេរខ្សាច់ ១វិញ្ញាសា បាល់ទះលើក្ដារបុរស ១ វិញ្ញាសា បាល់ទះលើក្ដារនារី ១វិញ្ញាសា ប៉េតង់១១វិញ្ញាសា ល្បុក្កតោ១៨វិញ្ញាសា និងកាយសម្ព័ន្ធ១០ វិញ្ញាសា៕

IMG_5670

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ