ខេមបូឌានថាយហ្គឺរ ប្រកាន់ជំហរ​មិន​ដោះដូរ​កីឡាករ​បរទេស​​ក្នុង​ជើង​ទី២​នៃ​ MCL

ភ្នំពេញ៖ លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងលីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីករដូវកាល២០១៦ (Metfone Cambodian League 2016) បានបង្ហើបឱ្យដឹងថាក្លឹបរបស់លោកមិនមានគម្រោងបន្ថែមសមាជិកជាកីឡាករបរទេសនោះទេក្នុងជើងទី២ ខាងមុខ។

លោកគ្រូបង្វឹកដែលកាន់អាជ្ញាប័ណ្ណ AFC A License រូបនេះបានលើកឡើងកាលពីពេលថ្មីៗថា៖ «យើងគិតថាសម្លឹងរកកីឡាករខ្មែរច្រើនជាង ប៉ុន្ដែចំពោះបរទេសមិនមានផ្លាស់ប្ដូរទេសម្រាប់ឆ្នាំនេះតែឆ្នាំក្រោយជារឿងផ្សេង។ យើងកំពុងសម្លឹងរកខ្សែបម្រើកណ្ដាល»។

លោកបង្ហាញពីមូលហេតុដែលមិនតម្រូវឱ្យមានការដោះដូរកីឡាករនេះថា៖ «ឥឡូវនេះយើងស៊ីចង្វាក់យល់ចិត្តគ្នាបានល្អច្រើន តែពីមុនយើងមិនទាន់យល់ចិត្តគ្នា។ យើងលេងបានល្អប្រហែល ៨០%។ កីឡាករយើងលេងចេញពីចិត្ត ហើយអាចធ្វើតាមអ្វីដែលយើងចង់បាន។ ដូច្នេះរឿងបន្ថែមសមាជិកបរទេសដូចជាមិនចាំបាច់ទេសម្រាប់ក្រុមយើង»។

628x628_Hok_Sochivoane

យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលគោរពទៅតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី គឺសម្រេចអោយក្លឹបនីមួយៗជាសមាជិករបស់ខ្លួនអាចចុះកិច្ចសន្យាកីឡាករបរទេសចំនួន ៥ នាក់ប៉ុន្ដែក្នុងនោះត្រូវមានម្នាក់ជាប្រជាជនក្នុងប្រទេសនៃទ្វីបអាស៊ី (គេនិយមហៅថារូបមន្ត ៤+១)។

សូមបញ្ជាក់ថា កីឡាករបរទេសទាំង ៥នាក់នាពេលបច្ចុប្បន្នរបស់ក្រុមខេមបូឌានថាយហ្គឺ រួមមាន Masakazu Kihara, Masato Yoshihara, Tomohiro Masaki, Momoyuki Sadakuni និង Tomoki Muramastu ដែលអ្នកទាំង៥ រូបសុទ្ធតែជាជនជាតិជប៉ុនដូចគ្នា។

10298771_689243591212539_2220198093251082121_n

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមដែលទើបតែប្ដូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ កន្លងនេះបានឡើងដល់វគ្្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) និងពានរង្វាន់មិត្ ហ្វូនខេមបូឌានលីកកាលពីរដូវកាលឆ្នាំ២០១៥ កន្លងទៅ ដោយក្នុងពានរង្វាន់ Hun Sen Cup 2015 ក្រុមខេមបូឌានថាយហ្គឺរ បានដឹកនាំក្រុមឈរចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួតចាញ់ ស្វាយរៀងអែហ្វស៊ី ២ ទល់ ០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុន្តែបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ ទល់ ០ នៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣។ ចំណែកក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីកក្រុមខេមបូឌានថាយហ្គឺរ បានឈរចំណាត់ថ្នាក់លេខ៣ នៅវគ្គសន្សំពិន្ទុទាំង២ជើង ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីដៃភ្នំពេញក្រោន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចាញ់ក្រុមបឹងកេតអង្គរនៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣៕

1439127792

23-cambodianteam

49477a6c

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ