Euro 2016៖ លទ្ធផលពូល D និង E ក្នុងការប្រកួតយប់មិញនេះ

សម្រាប់ការប្រកួតពានទ្វីបអឺរ៉ុបកាលពីយប់មិញនេះ ក្នុងពូល D ដែលជាការជួបគ្នារវាងក្រុមជម្រើសជាតិនៃប្រទេស អេស្ប៉ាញ និងក្រុមជម្រើសជាតិនៃសាធារណរដ្ឋឆេក នោះលទ្ធផលចុងក្រោយគឺក្រុមការពារដំណែងជើងឯក អេស្ប៉ាញបានយកឈ្នះក្នុងលទ្ធផល ១-០។ គ្រាប់បាល់តែមួយគត់ដែលជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះក្នុងការប្រកួតកាលពីយប់មិញនោះគឹជាការតែតរបស់កីឡាករ ខ្សែការពារឆ្នើម Gerard Pique ក្រោយការបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់របស់ខ្សែបម្រើ Andres Iniesta យ៉ាងល្អនៅនាទីទី ៨៧។ ដូច្នេះសម្រាប់ពូល D បច្ចុប្បន្ននេះក្រុមជម្រើសជាតិ អេស្ប៉ាញ និងក្រុមជម្រើសជាតិ ក្រូអាត សុទ្ធតែមាន ៣ ពិន្ទុដូចគ្នាក្រោយការប្រកួតទី ១ បានបញ្ចប់។

ចំណែកឯពូល E វិញកាលពីយប់មិញនេះក្រុមជម្រើសជាតិ អ៊ីតាលី បានយកឈ្នះលើ ក្រុមជម្រើសជាតិ បែលហ្សិក ក្នុងលទ្ធផល ២-០។ គ្រាប់បាល់ទាំងពីររបស់ក្រុម អ៊ីតាលី រកបានដោយកីឡាករ Emanuele Giaccherini របស់ក្លឹប Sunderland នៅនាទីទី ៣២ និងខ្សែប្រយុទ្ធក្លឹប Southampton កីឡាករ Graziano Pelle នៅនាទីទី ៩០+២។

ចំណែកឯ ១ គូទៀត ក្នុងពូល E ក្រុមជម្រើសជាតិ អៀរឡង់ បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមជម្រើសជាតិ ស៊ុយអែតកាលពីយប់មិញនេះ។ ១ គ្រាប់របស់អៀរឡង់ រកបានដោយខ្សែបម្រើ កីឡាករ Wesley Hoolahan របស់ក្លឹប Norwich City នៅនាទីទី ៤៨ និងគ្រាប់បាល់ ១ មួយគ្រាប់របស់ស៊ុយអែត គឺជាគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Ciaran Clark  នៅនាទីទី ៧១៕ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ