ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​ធ្លាក់​ត្រឹម​វគ្គ​​ចែក​ពូល​ Copa America 2016

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Copa America 2016 ត្រឹមវគ្គជម្រុះពូលកាលពីព្រឹកមិញនេះ បន្ទាប់ពីបានប្រកួតចាញ់ក្រុមជម្រើសជាតិ ប៉េរូ ក្នុងលទ្ធផល ១-០។

គ្រាប់បាល់តែមួយគ្រាប់គត់ដែលកើតឡើងក្នុងការប្រកួតដ៏តានតឹងនេះគឺរកបានខ្សែប្រយុទ្ធកីឡាករ Raul Ruidiaz វ័យ២៥ឆ្នាំ របស់ប៉េរូ ជួយឲ្យប៉េរូ មានសិទ្ធិឡើងទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយ។ ប៉ុន្តែគ្រាប់បាល់ត្រូវបានកីឡាករក្រុមប្រេស៊ីលតវ៉ាក៏ព្រោះតែកីឡាករ Raul Ruidiaz បានប្រើដៃវាយបាល់បញ្ចូល នៅនាទីទី៧៥។ ទោះបីជាក្រុមកីឡាកររបស់ប្រទេសប្រេស៊ីលតវ៉ាយ៉ាងណាក៏ដោយ តែលោកអាជ្ញាកណ្ដាលសញ្ជាតិ អ៊ុយរុយហ្គាយ លោក Andres Cunha នៅតែសម្រេចផ្តល់គ្រាប់បាល់នោះឲ្យទៅក្រុម ប៉េរូ។

ទោះបីជាមានបញ្ហានេះកើតឡើងក៏ពិតមែន តែយើងមិនអាចមិនសសើរទម្រង់លេងរបស់ក្រុម ប៉េរូ បាននោះទេ។ នៅពេលដែលក្រុមទាំងពីរជួបគ្នានៅក្នុងការប្រកួត Copa America ឆ្នាំ ១៩៧៥ ក្រុមប៉េរូ បានយកឈ្នះលើក្រុមប្រេស៊ីល ហើយក៏បានក្លាយជាជើងឯកផងដែរ។ ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិប៉េរូ បានអបអរសាទជាមួយនឹងជ័យជម្នះមួយនេះ៕

35335F8500000578-3638337-Peru_struggled_in_the_first_half_but_improved_significantly_in_t-a-5_1465799365508

35343DD300000578-3638337-Brazilian_players_surround_the_referee_Andres_Cunha_as_they_sugg-a-2_1465799365503

353362E800000578-3638337-Brazil_s_attacking_players_including_Gabriel_Barbosa_could_not_b-a-4_1465799365506

353370C000000578-3638337-Raul_Ruidiaz_handled_the_ball_into_the_back_of_the_net_to_ensure-a-1_1465799365501

353488AC00000578-3638337-image-a-9_1465799778277

353526A400000578-3638337-image-a-11_1465799920027

3533153000000578-3638337-Brazil_manager_Dunga_had_been_criticised_for_his_conservative_ta-a-3_1465799365505
ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ