ក្រុមជម្រើសជាតិ អង់គ្លេស​ និង​រុស្សី ប្រឈមនឹងការដកសិទ្ធិកចេញពី Euro 2016 ពី UEFA

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប⁣⁣ ឬ UEFA  បានចេញសេចក្តីប្រកាសជាផ្លូវការព្រមានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ចេញពីការប្រកួតដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍ប្រកួតទ្វីបអឺរុប ឆ្នាំ២០១៦ ទាក់ទងជុំវិញករណីអំពើហិង្សារបស់អ្នកគាំទ្ររបស់ប្រទេសទាំងពីរ។

ការព្រមានរបស់ UEFA នេះបានធ្វើឡើងក្រោយករណីអំពើហិង្សា ក្នុងទីក្រុង Marseille កាលពី ៣ ថ្ងៃមុនដែលនាំឲ្យមានការផ្ទុះអំពើហិង្សាដ៏ធំនៅខាងក្នុងកីឡដ្ឋាន Stade Velodrome ក្រោយពីការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិ រុស្សី បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។

សេចក្តីប្រកាសជាផ្លូវការរបស់ UEFA មានខ្លឹមសារដូចខាងក្រោម៖

“គណៈកម្មាធិការ UEFA ពិតសោកស្តាយចំពោះករណីអំពើហឹង្សាដែលបានកើតឡើងនៅទីក្រុង Marseille កន្លងទៅ។”

“ជាមួយនឹងអាកប្បកិរិយាដេលមិនអាចទទួលបានយកបាន របស់ក្រុមជម្រើសជាតិអង់គ្លេស និងរុស្សី គឹមិនគួរកើតមាននៅក្នុងវិស័យនោះទេ ព្រោះកីឡានេះជាប្រភេទកីឡាដេលយើងត្រូវការពារ។”

“គណៈកម្មាធិការ UEFA បានព្រមានដល់សហព័ទ្ធបាល់ទាត់អង់គ្លេស និងរុស្សីហើយថា រាល់ទង្វើដែលមិនមានទំនួសខុសត្រូវ និងអំពើហឹង្សានានា គណៈកម្មាធិការ UEFA នឹងដាក់ពិន័យបន្ថែមទៅលើសហព័ទ្ធបាល់ទាត់អង់គ្លេស (FA) និងសងព័ទ្ធបាល់ទាត់រុស្សី (RFU) ដោយក្រុមជម្រើសជាតិទាំងពីរអាចនឹងត្រូវបាត់បង់សិទ្ធិក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦ ប្រសិនជាមានអំពើហឹង្សាកើតឡើងម្តងទៀត។”

“យើងសង្ឃឹមថាសហព័ទ្ធបាល់ទាត់អង់គ្លេស (FA) និងសងព័ទ្ធបាល់ទាត់រុស្សី (RFU)⁣⁣⁣ អាចនឹងផ្តលព័ត៌មានដល់អ្នកគាំទ្ររបស់ខ្លួនឲ្យមានអាកប្បកិរិយាត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរ។”

“យើងក៏សូមសំនូមពរដល់អាជ្ញាធរនៃប្រទេសបារាំង និងពង្រឹងការការពារដើម្បីធានាបាននៅសុវត្ថិភាពក្នុងដំណើរការប្រកួតទាំងមូល៕”

352AC66400000578-3637477-England_fans_flee_from_Russia_supporters_inside_the_Stade_Velodr-a-68_1465745801192

3528ADE000000578-3637477-England_and_Russia_fans_fought_running_battles_on_the_streets_ah-a-64_1465745801187

3528BA0D00000578-3637477-England_were_not_charged_by_UEFA_but_they_have_now_been_warned_t-a-67_1465745801191

3529D68100000578-3637477-One_supporter_with_his_face_covered_runs_through_a_cloud_of_tear-a-66_1465745801190

352979F200000578-3637477-Saturday_s_violence_in_Marseille_has_led_to_UEFA_warning_England-a-63_1465745801185

3528914900000578-3637477-Fans_clash_in_Marseille_s_Old_Port_district_as_violence_continue-a-87_1465746240868

3529558500000578-3637477-England_supporters_gathered_in_the_port_city_ahead_of_the_game_b-a-65_1465745801188

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail.co.uk

មតិយោបល់

Sponsor

អត្ថបទថ្មីៗ