ខ្សែការពារណាហ្គា សុខ រិទ្ធី ដឹកនាំក្រុមពិស្ណុការ​លើកពាន KMH Cup រដូវកាលទី១នេះ

ភ្នំពេញ៖ សមាជិកនៃក្លឹបបាល់ទាត់ណាហ្គាវើលគឺកីឡាករ សុខ រិទ្ធី បានជួយឲ្យក្រុមពិស្ណុការ គ្រងតំណែងជើងឯកពានរង្វាន់ KMH Cup រដូវកាលទី២ បានយ៉ាងងាយ បន្ទាប់ពីបានប្រកួតឈ្នះក្រុម LAN Property ដោយលទ្ធផល ២-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលាន KMH កាលពីចុងសប្ដាហ៍មុននេះ។

13412862_1751336781774603_7071232561448309950_n

ទន្ទឹមជាមួយនឹងភាពជោគជ័យនេះលោក សុខ រិទ្ធី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកមិននឹកស្មានថាកូនក្រុមរបស់ខ្លួនធ្វើបានល្អដូច្នេះនោះទេ ព្រោះពិស្ណុការ ធ្លាប់ប្រកួតចាញ់ក្រុម LAN Property ក្នុងជំនួបវគ្គជម្រុះប៉ុន្ដែក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រុម ទើបធ្វើឲ្យកីឡាករម្នាក់ៗ មានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់នឹងឈានមកដណ្ដើមបានជើងឯកបែបនេះ ។

13432363_628762017286543_7985307213877841402_n

សម្រាប់ការដណ្ដើមបានតំណែងជើងឯកពាន KMH Cup រដូវកាលទី១ នេះដែរ ម្ចាស់ពានលោក កាំង សេន ក៏បានផ្ដល់រង្វាន់ដល់ក្រុមពិស្ណុការចំនួន ៨០០ដុល្លារ ។ រីឯក្រុមលេខ២ LAN Property ទទួលបាន ៦០០ដុល្លារ និងលេខ៣ គឺក្រុម Home Sport ដែលយកឈ្នះក្រុម GCS ដោយលទ្ធផល ៤-២ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣០០ដុល្លារផងដែរ ខណៈក្រុម Home Sports ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្រោយកឈ្នះក្រុម GCS ក្នុងលទ្ធផលបច្ចេកទេស ៤-២ ។

13445359_628762047286540_5302242931897647072_n

គួរបញ្ជាក់ថា ពានរង្វាន់ KMH Cup ត្រូវបានបង្កើតឡើងដោយលោក កាំង សេន ដែលជាម្ចាស់ទីលាន KMH ផ្ទាល់តែម្ដងដើម្បីផ្ដល់ឱកាសឲ្យកីឡាករមិនអាជីព និងយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ ជាមួយនឹងការបង្កើតពានមិនអាជីពលើកដំបូងនេះ គឺមាន ២៤ ក្រុមចូលរួម ហើយបានធ្វើការប្រកួតជាង ៣ខែមកហើយទម្រាំរកឃើញជើងឯកនៅពេលនេះ៕

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ