ប្រទេស អេស្ប៉ាញ ប៉ះជាមួយ សាធារណរដ្ឋឆេក ម៉ោង ៨ យប់នេះ

សម្រាប់ការប្រកួតពានទ្វីបអឺរ៉ុប Euro 2016 នៅយប់នេះក៏មានការប្រកួតចំនួន ៣ គូរផងដែរពោគឹនៅក្នុងពូល D គឺជាការជួបគ្នារវាងប្រទេស អេស្ប៉ាញ ជើងឯកទ្វីបអឺរ៉ុប ២០១២ នឹងត្រូវជួបប្រកួតជាមួយក្រុម សាធារណរដ្ឋឆេក នាកីឡដ្ឋាន Stade de Toulouse វេលាម៉ោង ៨ យប់នេះ។ ក្រុមទាំងពីរធ្លាប់ជួបគ្នានៅក្នុងការប្រកួតវគ្គ Euro Cup Qualification កាលពីឆ្នាំ ២០១១ រួចទៅហើយ ដោយកាលនោះក្រុម អេស្ប៉ាញ ឈ្នះទាំងពីរប្រកួត។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្រុម អេស្ប៉ាញ អាចបន្តឈ្នះក្រុម សាធារណរដ្ឋឆេក បានឬត្រូវក្រុមឆេក យកឈ្នះក្នុងការប្រកួតវគ្គជម្រុះពូលយប់នេះ។

រីឯពូល E វិញយប់នេះក្រុម អៀកឡង់ នឹងត្រូវជួបប្រកួតជាមួយក្រុម ស៊ុយអែត នៅវេលាម៉ោង ១១ យប់ ខណៈក្រុមជម្រើសជាតិ អ៊ីតាលី នឹងត្រូវជួបប្រកួតជាមួយក្រុម បែលហ្សិកនៅម៉ោង ២ ទៀបភ្លឺថ្ងៃទី ១៤៕

camsport

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ