ក្រុមយុវជនរបស់ក្លឹបភ្នំពេញក្រោនបានយកឈ្នះលើក្រុមយុវជនអាយុក្រោម ១៣ ឆ្នាំកម្ពុជា ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋានជាតិនាព្រឹកនេះ

ក្រុមយុវជនរបស់ក្លឹបភ្នំពេញក្រោនបានយកឈ្នះលើក្រុមយុវជនអាយុក្រោម ១៣ ឆ្នាំកម្ពុជាដែលចាប់ផ្តើមហ្វឹកហាត់កាលពីពេលថ្មីៗនេះ នៅក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋានជាតិនាព្រឹកនេះ ដោយលទ្ធផល ១៣-២ ក្នុងការប្រកួតម្ខាង ៩ រូប។ ការប្រកួតធ្វើឡើង ៣ តង់ដែលក្នុងមួយតង់មាន ២៥ នាទី ក្រុមយុវជនជម្រើសជាតិរក្សារបានលទ្ធផលស្មើគ្នានៅក្នុងតង់ទី១ ប៉ុន្តែក្រោយត្រូវបានក្រុមយុវជនភ្នំពេញក្រោន រកបានគ្រាប់បាល់ដោយកីឡាករ ពិសុទ្ធ ៤ គ្រាប់ រីណា ៤ គ្រាប់ ណាវីន ២ គ្រាប់ វុធថា, សុជាតិ និងសុខលី ម្នាក់មួយគ្រាប់។ ក្រុមយុវជនជម្រើសក៏បានដាក់កីឡាករយុវជនរបស់ភ្នំពេញក្រោនចូលរួមក្នុងការប្រកួតនេះចំនួន ៤ រូបផងដែរដែលក្នុងនោះមាន ឡាយហៀង ផានី មករា និងឡាឌីន។

13403750_10153556870745264_2200389614437437531_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ