មតិលោកគ្រូបបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber​ មុនការប្រកួតចុងក្រោយនៅក្នុងជើងទី​១ ល្ងាចនេះ

មុនការប្រកួតចុងក្រោយនៅក្នុងជើងទី១ នៃការប្រកួតលីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក លោកគ្រូបបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបញ្ចេញមតិថា៖

“ជាមួយនឹងការប្រកួតចុងក្រោយនៅក្នុងជើងទី១ នៃរដូវកាលនេះ យើងច្បាស់ណាស់ដែលក្រុមរបស់យើងមានហេតុផលច្រើនដើម្បីងាកទៅមើលការវិវដ្តន៍របស់យើង។ តើយើងមានការរីកចម្រើនទេ? វាពិតជាងាយយល់ណាស់ដែលកីឡាករទាំងអស់មានគំនិត មានគម្រោងច្បាស់ តែមានខ្លះជោគជ័យ មានខ្លះមិនជោគជ័យនោះទេ។ មានហេតុផលជាច្រើន កីឡាករមួយចំនួនដែលយើងមានសង្ឃឹមលើ ហើយរំពឹងខ្ពស់ប៉ុន្តែសោយសារតែហេតុផលខ្លះដែលធ្វើមិនបានល្អ។

ក្រុមទាំងអស់ដែលប្រកួតប្រជែងជាមួយនឹងការរៀបចំក្រុមថ្មីនោះត្រូវតែស្វែងរកដំណើស្រាយ។ យើងមានកីឡាករយុវជនច្រើនជាងពីមុន ហើយកីឡាករសំខាន់មួយចំនួនកាលពីរដូវកាលមុនទទួលរងរបួសចំពេលសំខាន់។ វាពិតជាងាយស្រួលយល់ថាកីឡាករ កែវ សុខផេង និង ធារី គឺពិតជាសំខាន់យើងកាលពីរដូវកាលមុន ហើយយើងក៏រីករាយដែលកីឡាករទាំងពីរបានត្រលប់មកជួយក្លឹបវិញ ហើយយើងក៏សង្ឃឹមថាពួកគេនឹងរកបានទម្រង់លេងដ៏ល្អរបស់ពួកគេត្រលប់មកវិញក្នុងពេលឆាប់ៗ។ យើងពិតជាសោកស្តាយចំពោះ Shane ដែលកីឡាករសំខាន់ក្នុងរដូវកាល ២០១៥ របស់យើង នឹងមិនមានវត្តមានក្នុងការប្រកួតរដូវកាល ២០១៦ នេះទេក្រោយរកបាន ៣ គ្រាប់នៅដើមរដូវកាលនេះ។

យើងមានកីឡាករក្មេងៗច្រើនដេលជាកីឡាករយុវជនរបស់យើងជាច្រើនឆ្នាំ ហើយពួកគេកំពុងតែងភិវឌ្ឍន៍ខ្លួនបន្តិចម្តងៗដើម្បីផ្លាស់ប្តូរអនាគតរបស់ក្លឹបយើង។ ពួកគេមានសមត្ថភាពស្រាប់ដូចនេះពួកយើងកំពុងតែធ្វើយ៉ាងណាឲ្យពួកគេត្រៀមខ្លួនរួចជាស្រេច ផ្តល់បទពិសោធន៍ និងបង្កើនទំនុកចិត្តរបស់ពួកគេ។ នេះត្រូវការពេលវេលា និងភាពអត់ធន់ ប៉ុន្តែមានកត្តាជាច្រើនដែលជំរុញទឹកចិត្តរបស់យើង។ កីឡាករទាំងអស់សុទ្ធតែមានសមត្ថភាព និងមូលដ្ឋានត្រឹមត្រូវ ហើយឆាប់ៗនេះយើងនឹងឃើញទេពកោសល្យរបស់ពួកគេ។

សម្រាប់រដូវកាលនេះយើងនឹងខិតខំហ្វឹកហាត់ដើម្បីរៀបចំ និងបង្កើនទំនុកចិត្តដើម្បីបង្ហាញពីទេពសកោសល្យ។ ជាមួយនឹងការផ្លាស់ប្តូរច្រើន យើងមិនអាចសន្យាថាអ្វីៗនឹងដំណើរការទៅស្រួលនោះទេ។ ប៉ុន្តែយើងសន្យាថាយើងនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះគ្រប់ការប្រកួតដែលយើងលេង នឹងត្រលប់ទៅឈនៅក្នុងតារាងពិន្ទុព្រមទាំងរឹងមាំជាថ្មី។”

Sam Schweigruber with Shane Booysen

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ