កីឡាករ Adul ត្រលប់ទៅជួយក្លឹប Chonburi

ក្លឹប Chonburi FC បានយល់ព្រមជាមួយក្លឹប Buriram United ក្នុងការឲ្យខ្ចីជើងខ្សែបម្រើ កីឡាករ Adul Lahsoh។

ទោះបីជាកីឡាករ Adul Lahsoh ទើបតែជួយក្លឹប Buriram យកឈ្នះលើក្រុម Nong Khai នៅក្នុងការប្រកួត League Cup ក្នុងលទ្ធផល ៧ ទល់នឹង ០ ក៏ពិតមែនតែក្លឹប Buriram បានសម្រេចចិត្តឲ្យកីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រលប់ទៅជួយក្លឹបចាស់របស់ខ្លួន Chonburi ក្នុងកុងត្រាខ្ចីជើង ៦ ខែ។

អនុប្រធាក្លឹប Chonburi លោក Annop Singtothong បានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ក្លឹបថា៖  “ក្នុងនាមជាអ្នកតំណាងក្លឹប ដំបូង ខ្ញុំសូមអរគុណដល់ក្លឹប Buriram United ដែលបានសម្រេចឲ្យយើងខ្ចីជើងកីឡាករ Adul Lahsoh។”

“ការត្រលប់មកវិញរបស់កីឡាករ Adul ដែលយលច្បាស់ពីប្រព័ទ្ធលេងរបស់ Chonburi នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹប។ សមត្ថភាពរបស់គេនឹងជួយបង្កើននៅគុណភាពក្នុងការលេងដើម្បីជួយក្លឹបឲ្យជោគជ័យ សូមស្វាគមន៍ដែលបានត្រលប់មកកីឡដ្ឋាន Chonburi Stadium។”

កីឡាករ Adul Lahsoh វ័យ ២៩ ឆ្នាំ ទើបតែផ្ទេរពីក្លឹប Chonburi ទៅក្លឹប Buriram កាលពីដើមរដូវកាលក្នុងតម្លៃខ្លួន ១០ លានបាត។ ក៏ប៉ុន្តែកីឡាកររូបនេះតែងតែទទួលរងរបួស ហើយមិនអាចបង្ហាញខ្លួនបានច្រើនឲ្យក្លឹប ដូចនេះក្លឹប Buriram ក៏សម្រេចចិត្តឲ្យកីឡាកររូបនេះត្រលប់ទៅជួយក្លឹប Chonburi ដើម្បីទទួលបានទំនុកចិត្ត និងកាយសម្បាទារឹងមាំវិញ៕

13346129_1596917397266555_1084265641411390012_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ