Leo Cup Volleyball៖ រកឃើញហើយក្រុម ៤ ដែលត្រូវឡើងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ព្រឹត្តិការណ៍ Leo Cup សម្រាប់ Division B បានបញ្ចប់វគ្គប្រកួតជម្រុះក្នុងពូលហើយៗ ៤ក្រុមខ្លាំងៗដែលត្រូវឡើងលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏បានរកឃើញដែរ ។

សម្រាប់ពូល A ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមដែលលេង ៤ ប្រកួតឈ្នះទាំង ៤ ប្រកួតនោះបានលេខ១ ក្នុងពូល ខណៈដែលក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរដែល ៤ ប្រកួតឈ្នះ ៣ ប្រកួតចាញ់មួយប្រកួតនោះបានលេខ២ក្នុងពូល។ ដូច្នេះ ក្រុមទាំង ២ នេះបានឡើងលេងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា  ហើយ ៣ក្រុមដែលហាលអាវនោះគឺវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា-ក្រុមយុវជនខេត្តបាត់ដំបង និង ក្រុមយុវជនសរសរស្តម្ភ។

ចំពោះពូ B វិញក្រុមកងពលតូចអន្តរាគមន៍លេខ៧ ដែលលេង៤ ប្រកួតឈ្នះទាំង ៤ ប្រកួតនោះបានលេខ ១ក្នុងពូល ស្របពេល ដែលក្រុមស្នងការនគរបាលខេត្តកំពង់ចាមដែលលេង ៤ ប្រកួតឈ្នះ ៣ ប្រកួតចាញ់ ១ ប្រកួតនោះបានលេខ២ ក្នុងពូល។ ដូច្នេះ ក្រុមទាំង ២ នេះនឹងឡើងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ ចំពោះ  ក្រុមដែលហាលអាវនោះក្រុម Aqua Familly Resort ក្រុមមន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន។

សូមបញ្ជាក់ផងដែរថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលេខ១ ពូលA គឺក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម នឹងត្រូវជួបជាមួយលេខ២ ពូលB ក្រុមស្នងការនគរបាលខេត្តកំពង់ចាម រីឯមួយប្រកួតទៀតនោះគឺក្រុមលេខ១ពូល B គឺក្រុមកងពលតូចអន្តរាគមន៍លេខ៧ ត្រូវប្រកួតជាមួយក្រុមលេខ២ ពូល A គឺក្រុមកងពលតូចលេខ ៣១ការពារកោះឆ្នេរ៕

ដូច្នេះ នេះគឺពីតជាដំណាក់កាលប្រកួតដ៏ស្វិតស្វាញមួយដែលក្រុមទាំង៤ ត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីឆ្លងឱ្យផុតវគ្គនេះ និងដើម្បីទទួលបានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតផងដែរ៕

photo_2016-06-11_07-30-22 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ