កាលវិភាគប្រកួត THAI LEAGUE សប្តាហ៍ទី ១៥

ក្រោយសម្រាករយៈពេល ២ សប្តាហ៍ដើម្បីទុកឱកាសឲ្យកីឡាកចូលរួមជាមួយក្រុមជម្រើសជាតិដើម្បីធ្វើការប្រកួត King’s Cup លើកទី ៤៤ ដែលក្រុមជម្រើសជាតិថៃជាជើងឯក។ គ្រាប់បាល់ ២ គ្រាប់របស់កីឡាករ Kreokrit ជួយឲ្យក្រុមជម្រើសជាតិថៃយកឈ្នះលើក្រុមហ្សកដានីជាលើកដំបូងក្នុងប្រវិត្តសាស្រ្ត ហើយឈ្នះពាន King’s Cup ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ។

ការប្រកួតពានរង្វាន់ Toyota Thai League សម្រាប់សប្តាហ៍ទី ១៥ នៅចុងសប្តាហ៍នេះបានត្រលប់មកវិញដោយនៅថ្ងៃសៅរ៍មានការប្រកួតចំនួន ៥ គូរ និងថ្ងៃអាទិត្យ មានការប្រកួតចំនួន ៤ គូរផងដែរ។ ក្នុងនោះការប្រកួតធំប្រចាំសប្តាហ៍មាន ២ គូរដែលគូរទី១ គឺជាការប្រកួតរវាងក្លឹប Chonburi នឹងត្រូវជួបប្រកួតជាមួយក្លឹប Sisaaket។ ខណៈក្លឹប Buriram United ទទួលភ្ញៀវក្លឹប Ratchaburi Mitrphol។ ចំណែកឯក្លឹប SCG Muangthong United និងត្រូវទទួលក្លឹប Chainat Hornbill ស្របពេលដែលក្លឹប Bangkok United នឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលក្លឹប Chiang Rai United ផងដែរ។  ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍នេះ៖

Thai Match Fixture

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ