រដ្ឋមន្ត្រីក្រសួងអប់រំចំណាយពេលមួយសប្ដាហ៍ ២ថ្ងៃដើម្បីហាត់តេក្វាន់ដូ

ភ្នំពេញ៖ ក្រៅពីជាឥស្សរជននយោបាយមួយរូបដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនខ្មែរទូទៅដោយសារសកម្មភាពនៃការធ្វើកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជានោះ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏ជាថ្នាក់ដឹកនាំមួយរូបក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពសកម្មជានិច្ចក្នុងវិស័យកីឡា មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ក៏ជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូផងដែរ។

20141004_27b

ជាញឹកញាប់ គេតែងតែសង្កេតឃើញ ឥស្សរជនរូបនេះបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ក្នុងពីធីចែកសញ្ញាបត្រ សម្ពោធសមិទ្ធផលនានា រួមទាំងការចូលរួមជាអធិបតីក្នុងការប្រកួតកីឡាមួយចំនួនផងដែរ។ ប៉ុន្តែក្រៅពីការបំពេញកិច្ចការងារដ៏មមាញឹកក្នុងនាមជាមន្ត្រីជាន់ខ្ពស់មួយរូបនោះ ឯកឧត្តមរដ្ឋមន្រ្តីរូបនេះក៏ជាអត្តពលិកដ៏ស្វិតស្វាញមួយរូបដែលតែងតែចំណាយពេលវេលាក្នងការហាត់កីឡាតេក្វាន់ដូយ៉ាងទៀតទាត់ ដោយជាធម្មតា ឯកឧត្តមបានចំណាយពេលមួយសប្ដាហ៍ ២ ថ្ងៃដើម្បីហ្វឹកហាត់កីឡានេះ នៅក្នុងអាគារតេក្វាន់ដូប៊ូយ៉ុងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។ ជាមួយនឹងការបង្ហាញខ្លួននេះឯកឧត្តមបានហ្វឹកហាត់ជាធម្មតាជាមួយអត្តពលិកផ្សេងៗទៀត ដោយឯកឧត្តមមានមានប្រសាសន៍ថា ឯកឧត្តមចំណាយពេល ២ ថ្ងៃក្នុងមួយសប្ដាហ៍គឺរៀងរាល់ចុងសប្ដាហ៍ដើម្បីហ្វឹកហាត់ ប្រការនេះបានធ្វើឱ្យឯកឧត្តមមានសុខភាពល្អណាស់។

10947216_10205933371759159_1902367901872758860_n

សូមបញ្ជាក់ថា ក្នុងអណត្តិនៃការដឹកនាំរបស់រដ្ឋមន្ត្រីរូបនេះ យើងឃើញថា មានការទម្រង់មិនត្រឹមតែក្នុងវិស័យអប់រំប៉ុណ្ណោះតេ ប៉ុន្តែវិស័យកីឡាក៏មានភាពផ្លាស់ប្តូរ និងឈានទៅរកភាពរីកចម្រើនក៏ដូចជាដណ្តើមបាននូវជោគជ័យជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

13782070_593321820849863_4109148980308027686_n

 

ជាមួយគ្នានេះដែរ ក្នុងពិធីសំណេះសំណាលជាមួយកីឡាករជម្រើសជាតិកម្ពុជា ក្នុងវិមានពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅឯកឧត្តមធ្លាប់បានលើកឡើងនូវកត្តា ៣ យ៉ាងដើម្បីពង្រឹងវិស័យកីឡាជាតិដែលរួមមាន៖ ទី១ការហ្វឹកហាត់ត្រឹមត្រូវ គួបផ្សំគម្រោងច្បាស់លាស់មុនចាកចេញទៅប្រកួតនៅក្រៅប្រទេស  ទី២ការដំឡើងប្រាក់ខែ ប្រាក់ចំណីអាហារ និង ប្រាក់បេសកកម្មទៅប្រកួតនៅក្រៅប្រទេសដល់កីឡាករឱ្យបានច្រើនជាងមុន និង អាចទទួលយកបាន ហើយទី៣ គឺបើកឱ្យមានការប្រកួតកម្រិតជើងឯកថ្នាក់ជាតិឱ្យកាន់តែទូលំទូលាយ ចំពោះកីឡាពាក់ព័ន្ធដែលត្រៀមខ្លួនទៅចូលរួមប្រកួតនៅអន្តរជាតិ៕

13729121_868142383289979_2350018071371390265_n

អត្ថបទ៖ ជីង ឡុង

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ