ក្រុម African All Stars បំបាក់ ក្រុម KMH All Stars ក្នុងជំនួបមិត្តភាព

ភ្នំពេញ៖ ក្រុមកីឡាកររើសចេញពីពានរង្វាន់ KMH Champions League ឆ្នាំ២០១៦ គឺក្រុម KMH All Starsបានរងការបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមកីឡាអាហ្រ្វិកប្រកបអាជីពនៅកម្ពុជា ឬ African All Stars ដោយលទ្ធផល ៨-២ ក្នុងជំនួបមិត្តភាពលើទីលាន KMH Park កាលពីម្សិលមិញ នេះគ្រាប់បាល់ជ័យជម្នះរបស់ក្រុម African All Start គឺធ្វើសម្រេចដោយកីឡាករឆ្នើម ៣រូបដែលកំពុងលេងឲ្យក្លឹបនៃលីកកំពូលកម្ពុជា រួមមានកីឡាករ Dzama Bata និងកីឡាករ Samuel Gbenga Ajayiមកពីក្លឹបបឹងកេតអង្គរ រកបានម្នាក់ ៣គ្រាប់ដូចគ្នា ខណៈកីឡាករ Befolo Mbarga Jean Marie Privat មកពីក្លឹប Cambodian Tiger រកបាន ២គ្រាប់ផងដែរ ។

13413070_1047931855294365_4837604050224041836_n

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលម្ចាស់ពាន KMH Champions League ធ្វើការជ្រើសរើសកីឡាករឆ្នើមៗចេញពីក្រុមនីមួយៗ ដើម្បីចូលរួមជាមួយក្រុម KMH All Stars សម្រាប់ប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមខ្លាំងៗមួយចំនួន ម្យ៉ាងវិញទៀត នេះក៏ជាការប្រកួតអបអរសាទរដំណើរឆ្ពោះទៅរកវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ពាក់កណ្ដាលអាជីពនេះដែលគ្រោងនឹងចាប់ផ្ដើមនៅចុងខែមិថុនានេះផងដែ ៕

13434698_1047930068627877_3803008170020005723_n

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ