គឿម សុវណ្ណនឿត និង សារឿន ចាន់ នឹងជួបជាមួយជើងខ្លាំងថៃលើសង្វៀន SEA TV

ភ្នំពេញ៖ លើសង្វៀន Ganzberg របស់ SEA-TV ព្រឹកថ្ងៃទី១២ ខែមិថុនា និងមានការប្រកួតរវាងអ្នកប្រដាល់ គឿម សុវណ្ណនឿតដែលត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Kamlai Youk ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាករ Kamlai Youk គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានស្នៀតវាយលុកល្អ រហ័ស និងការពារបានល្អ ហើយមានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលបានរងបរាជ័យក្រោមទម្ងន់ដៃ និងស្នៀតជង្គង់ ឬការទាត់របស់គេ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ ៦៣ ដង និង ចាញ់១០ដង ជាមួយគ្នានេះដែរ គេបានប្រកាសហើយថាគេត្រៀមខ្លួនបានល្អណាស់សម្រាប់ការប្រកួតនេះដោយគេជឿថាគេនឹងធ្វើបានល្អជាមិនខានឡើយ។ សម្រាប់អ្នកប្រដាល់កម្ពុជា គឿម សុវណ្ណនឿត វិញនោះគឺជាកីឡាករម្នាក់ដែលមានស្នៀតវាយចេញរបស់គេធ្ងន់ណាស់ហើយចំគោលដៅទៀតផង។ គេមានប្រវត្តិប្រកួតចំនួន៤៨ដង ឈ្នះ៣៨ដង ចាញ់៨ដង និង ស្មើពិន្ទុ ២ ដង ។ សម្រាប់សុវណ្ណនឿតក៏បានប្រកាសដែរថាគេត្រៀមខ្លួនបានល្អហើយការប្រកួតនេះគេនឹងប្រើប្រាស់ឲ្យអស់ពីសមត្ថភាព។

Keum-Soivanneut-Kamlai-Youk [800x600]

មួយគូទៀតនោះគឹ សារឿន ចាន់ មកពីក្លឹបតាព្រហ្មមានជ័យដែលមួយរយៈនេះការប្រកួតរបស់គេមិនសូវមានលទ្ធផលល្អនោះត្រៀមប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Phit ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ សារឿន ចាន់ ជាអ្នកប្រដាល់មួយរូបដែលនៅលើសង្វៀនចូលចិត្តវាយប្រហារលើគូប្រកួតតាំងពីដើមទឹកទី១ មកម្ល៉េះ។ បើគេចាញ់គឺចាញ់យ៉ាងរហ័សតែបើឈ្នះក៏ឈ្នះយ៉ាងរហ័សដែរ មិនត្រឹមតែប៉ុណ្ណោះកែង ជង្គង់ ស្នៀតទាត់ និង កណ្ដាប់ដៃគឺជាអាវុធដែលគេប្រើដើម្បីផ្ដួលគូប្រកួត។ គេមានប្រវត្តិប្រកួតចំនួន៨១ ដង ឈ្នះ៦៩ ដង ចាញ់១០ដង និង ស្មើពិន្ទុ ២ ផងដែរ។ ចំពោះអ្នកប្រដាល់ថៃ kamlai Phit វិញក៏ជាជើងខ្លាំងមួយរូបដែរ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨១ ដង ឈ្នះ ៦៦ដង ចាញ់១៥ ដង។ សម្រាប់ការប្រកួតនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាសំណាងល្អនោះទេ។

Sareun-Chan-Yourth-Phit [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ