បារាំង ប៉ះ រ៉ូម៉ានី ក្នុងការប្រកួតបើកឆាក Euro 2016

ក្រោយការរង់ចាំអស់រយៈពេលជាច្រើនរួចមក ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 នឹងចាប់ផ្តើមនៅម៉ោង ២ ទៀបភ្លឺ ថ្ងៃទី ១១ មិថុនា ២០១៦ ដោយក្រុមម្ចាស់ផ្ទះបារាំង នឹងទទួលក្រុមជម្រើសជាតិ រ៉ូម៉ានី ក្នុងការប្រកួតបើកឆាកក្នុងពូល A។

ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ 2016 UEFA European Championshipឬក៏លោកធ្លាប់ហៅថា UEFA Euro 2016 នោះនឹងចាប់ផ្តើមនៅថ្ងៃទី ១០ មិថុនា រហូតដល់ថ្ងៃទី ១០ កក្កដា ២០១៦ ខាងមុខ ដោយប្រទេស បារាំង ជាម្ចាស់ផ្ទះក្នុងការប្រកួតលើកនេះ។ ការប្រកួតលើកនេះជាលើកទី ១៥ ដែលការប្រកួត Euro បានរៀបចំឡើង។ ប្រទេស អេស្ប៉ាញ ឈ្នះពាននេះ ២ លើកជាប់គ្នានឹងជាក្រុមការពារដំណែងជើងឯកក្នុងការប្រកួត Euro 2016 នេះ។

ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ Euro 2016 នេះនឹងមានប្រទេសចំនួន ២៤ ចូលរួមជាលើកដំបូង។ ២៤ ក្រុមនឹងបែងចែកចេញជា ៦ ពូលដោយក្នុងមួយពូលៗ មាន ៤ ក្រុម។ ក្រុម ២ ដែលឈនៅកំពូលតារាងក្រោយការប្រកួតជម្រុះពូលនឹងមានសិទ្ធបន្តទៅលេងវគ្គជម្រុះជាបន្តទៀត។ ក្រោមការរៀបចំថ្មីនេះលក្ខខណ្ឌប្រកួតមានការកែប្រែបន្តិចដោយក្រុមដែលឈលេខ ៣ ក្នុងពូលនីមួយដែលធ្វើបានល្អជាងគេ ៤ ក្រុមនឹងមានសិទ្ធបន្តទៅវគ្គជម្រុះបន្តផងដែរ។ ដូចនេះសរុបទាំងអស់មាន ១៦ ក្រុម សម្រាប់ការប្រកួតជម្រុះ ១៦ ចុងក្រោយ ហើយបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ខាងក្រោមជាកាលវិភាគទាំងអស់ក្នុងការប្រកួត Euro 2016 នេះ៕

UEFA-Euro-2016-Schedule

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ