តេក្វាន់ដូ ITF មិនទាន់ច្បាស់ក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនទៅប្រទេសអ៊ីតាលី

ភ្នំពេញ៖ ក្នុងខែកញ្ញាខាងមុខនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិក២រូបចូលរួមប្រកួតជើងឯកយុវជន និងវ័យចាស់ពិភពលោកនៅប្រទេសអ៊ីតាលី ខណៈសហព័ន្ធមួយនេះ មិនទាន់សង្ឃឹមថានឹងអាចចូលរួម១០០ភាគរយនោះទេដោយសារបញ្ហាថវិកាមិនគ្រប់គ្រាន់។ ជាមួយគ្នានេះ លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិកម្ពុជា(ITF)បានឱ្យដឹងថា៖ «សហព័ន្ធចង់បញ្ជូនកីឡាករឲ្យចូលរួមក្នុងកម្មវិធីជើងឯកពិភពលោកនេះ ទីមួយគឺចង់ជំរុញនិងលើកកម្ពស់កម្រិតបច្ចេកទេសរបស់កីឡាករយុវជនថ្នាលឲ្យកាន់តែរីកចម្រើនព្រមទាំងដើម្បីដកស្រង់បទពិសោធន៍ថ្មីៗសម្រាប់ត្រៀមចូលរួមប្រកួតជើងឯកពិភពលោកនៅឆ្នាំក្រោយក្នុងទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង។ ម្យ៉ាងទៀត ប្រសិនបើការចូលរួមនេះកម្ពុជាទទួលបានលទ្ធផលល្អវានឹងជួយឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡារបស់កម្ពុជាជាពិសេសវាជួយឲ្យបណ្តាប្រទេសនៅលើពិភពលោកដែលចូលរួមក្នុងកម្មវិធីនេះបានស្គាល់ពីទង់ជាតិ និងភ្លេងជាតិរបស់កម្ពុជាហើយបណ្តាប្រទេសទាំងនោះនឹងគោរពភ្លេងជាតិរបស់កម្ពុជា។»

maxresdefault

ទោះបីយ៉ាងណា សហព័ន្ធកីឡាតេក្វាន់ នៅតែប្តេជា្ញថាខ្លួននឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកថវិកាក្នុងបញ្ជូនកីឡាករព្រោះរយៈពេលនៅសល់វែងនៅឡើយ។ លោកសង្កត់ធ្ងន់៖ «យើងនឹងខ្នះខ្នែងឲ្យដល់ទីបំផុតដើម្បីស្វែងរកថវិកាឲ្យបានចូលរួម អ៊ីចឹងយើងមិនទាន់អស់សង្ឃឹមទេព្រោះយើងនៅសល់ពេលយូរដែរក្នុងការស្វែងរកយ៉ាងហោចណាស់ក៏បាន២នាក់ឬម្នាក់ដែរ»៕

taekwando

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ