Neko៖ ខ្ញុំនឹងប្រឹងប្រែងដើម្បីកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រេស៊ីល

អតីតអ្នកកំប្លែងជនជាតិជប៉ុន Neko Hiroshi អាយុ៣៥ឆ្នាំ ដែលមានរហស្សនាមថា «ឆ្មា» និងដែលត្រូវបានជ្រើសរើសជាកីឡាកររត់ប្រណាំងជម្រើសជាតិកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាខែសីហា ខាងមុខនេះ បន្ទាប់ពីលោកបានលាសញ្ជាតិពីកំណើតរបស់ខ្លួនហើយប្តូរមកចូលជាសញ្ជាតិកម្ពុជាវិញ បានសង្ឃឹមយ៉ាងមុតមាំថាខ្លួននឹងប្រកួតឱ្យបានល្អ ដើម្បីកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។

Neko Hiroshi a comedian from Japan celebrates as he crosses the finish line during the Niagara Falls International Marathon held on Sunday. Colin Dewar Special to The Review

យ៉ាងណាក៏ដោយ នាពេលកន្លងមក មានប្រតិកម្មផ្សេងៗពីបណ្តាាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកខ្លះបានលើកឡើងថា លោក Neko គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ (ជប៉ុន-កម្ពុជា) ខណៈដែលខ្លះទៀតបែរជារិះគន់ថាការផ្លាស់ប្តូរសញ្ជាតិដើម្បីក្លាយជាតំណាងរបស់កម្ពុជាទៅចូលរួមកីឡាអូឡាំពិកហាក់ដូចជាការបន្តុះបង្អាប់ដល់កីឡាករអត្តពលកម្មរបស់កម្ពុជាទៅវិញ។

d9e1842a6ee6af19780f6a706700613d

ទាក់ទងនឹងបញ្ហានេះ មិនមែនជាការចោទខ្លាំងទៅលើលោក Neko ឬក៏ចំពោះសហព័ន្ធកីឡាអត្តពលកម្មឡើយ។ លោកបានបញ្ជាក់ថា៖ «នៅជុំវិញពិភពលោកប្រទេសណាក៏មានជនបរទេសសុំចូលសញ្ជាតិដែរ ពោលវាគឺជារឿងធម្មតាទេ។ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ចូលចិត្តប្រជាពលរដ្ឋកម្ពុជា និងចង់រស់នៅក្នុងប្រទេសនេះ ហើយខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជាមានមុខមាត់ល្បីកាន់តែខ្លាំងនៅលើពិភពលោក តាមរយៈការលេងកីឡាអត្តពលកម្មនេះ!»

13179229_1725434044400071_6146130491775139340_n

សូមបញ្ជាក់ថា កីឡាករជនជាតិជប៉ុនសញ្ជាតិខ្មែរ Takizaki Kuniski (និយមហៅថា នីកូ) នឹងត្រូវប្រកួតវិញ្ញាសារត់ម៉ារ៉ាតុង (ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ) ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនាខែសីហាខាងមុខ  ខណៈដែលកំណត់ត្រារបស់លោកគឺបានប្រើថិរវេលាចំនួន២ ម៉ោង និង ២៧ នាទី ៕

អត្ថបទ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ