ប្រដាល់មិត្តភាពកម្ពុជា-ថៃ ២ គូនឹងត្រូវធ្វើឡើងនៅលើសង្វៀន CTN និង CNC

ភ្នំពេញ៖ នៅលើសង្វៀន CTN នាថ្ងៃទី១១ ខែមិថុនានេះ នឹងមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិរវាងកម្ពុជា-ថៃចំនួន ២ គូដែលសុទ្ធតែជាអ្នកប្រដាល់មានឈ្មោះបោះសម្លេងគ្រាន់បើ ។

អ្នកប្រដាល់អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យដែលមួយរយៈនេះការប្រកួតរបស់គេច្រើនតែជួបសំណាងមិនល្អនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Louk yorth ក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម។ សំអាតគឺជាអ្នកប្រដាល់ដែលពូកែវ៉ៃក្នុងស្ថានភាពចង្អៀត និងពូកែការពារ ។គេមានប្រវត្តិប្រកួតចំនួន៩០ ដង ឈ្នះ៦៩ដង ចាញ់១៦ ដងស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់១១ ដង។ ចំពោះអ្នកប្រដាល់ថៃ Louk Yorth វិញគេមានសមត្ថភាពមិនអន់ជាងសំអាតឡើយដោយមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៦ ដង ចាញ់១៤ដង ស្មើពិន្ទុ ៤ ដង ។ ដូច្នេះ សម្រាប់គូនេះតើនរណាដែលជាអ្នកមានសមត្ថភាពដណ្ដើមជ័យជំនះបាន?

Thol-Makara-Sorndaeng [800x600]

មួយគូទៀតនោះគឺ ថុល មករា មកពីក្លឹបឃ្លាំងមឿងកីឡា នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Sorndaeng។  កីឡាករ មករា មិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងនោះទេប៉ុន្តែគេមានស្នៀតប្រយុទ្ធល្អគ្រាន់បើ និងមានប្រវត្តិប្រកួតចំនួន៤៩ដង ឈ្នះ៣១ដង ចាញ់១៧ដង ស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១១ដង ។ ចំពោះអ្នកប្រដាល់ថៃ Sorndaeng វិញគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៦ដង ចាញ់១៧ដង ស្មើពិន្ទុ ៣ ដង ។

Sek-Kimroun-Thabthim [800x600]

ដោយឡែកនៅ លើសង្វៀន CNC វិញ នៅថ្ងៃទី១១មិថុនាដូចគ្នានោះ សេក គឹមរូន មកពីក្លឹបអង្គរមានជ័យខេត្តសៀមរាបដែលមានប្រវត្តិប្រកួតចំនួន៣៦ដង ឈ្នះ២៨ដង ចាញ់៨ដងនោះ នឹងត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Thabthim ដែលមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៦៦ដងចាញ់២៧ដង ស្មើពិន្ទុ ៣ ដង។ ខណៈដែល សរ រាជសីហ៍ មគពីក្លឹបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបងដែលមានប្រវត្តិប្រកួតចំនួន៤៤ដង ឈ្នះ៣៤ដង ចាញ់៩ដងស្មើពិន្ទុ ១ ដងនោះ ក៏នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Insydeng ដែលមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥១ដងចាញ់១០ដង ស្មើពិន្ទុ ១ ដង។

Sar-Reachsey-Insydeng [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ